Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ស្ពាន​​និង​​ផ្លូវ​ជាតិ​​លេខ​​២១ត្រូវ​​ទទួល​​រង​នូវ​​​ការ​​គម្រា​ម​កំ​ហែងដោយ​សារ​​ការ​ដឹក​ជ​ញ្ជូន​​ទំ​និញ​ផ្ទុក​​​លើស​ទម្ងន់ហើយ​​គេ​​ស​ង្ស័យ​ថាឧ​ត្ត​ម​​សេ​នីយ៍​យោ​ធា​​ចំ​នួន

​ខេត្តកណ្តាល ៖ ស្ពាន​​និង​​ផ្លូវ​ជាតិ​​លេខ​​២១ ត្រូវ​​ទទួល​​រង​នូវ​​​ការ​​គម្រា​ម​កំ​ហែង ដោយ​សារ​​ការ​ដឹក​ជ​ញ្ជូន ​​ទំ​និញ​ផ្ទុក​​​លើស​ទម្ងន់ ហើយ​​គេ​​ស​ង្ស័យ​ថា ឧ​ត្ត​ម​​សេ​នីយ៍​យោ​ធា​​ចំ​នួន ២ រូប ដែល​ជា​​ម្ចាស់​​ក្រុម​ហ៊ុន នាគ​​ខៀវ និង​​ក្រុម​ហ៊ុន​ ​ហង្ស កំពុង​​រក​ស៊ី​​នាំ​ចូលនិង​ដឹកជញ្ជូន ទំនិញ​មិន​បង់​ប្រក្រតី ឬ​បង់ពន្ធ​មិន​គ្រប់ ពី​ប្រទេស​វៀតណាម តាម​ច្រក​ជ្រៃ​ធំ នៃ​ស្រុក​កោះធំ ខេត្តកណ្តាល ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​

 

​ប្រជាពលរដ្ឋ​បាន​អះអាងថា ជា​រៀងរាល់ថ្ងៃ មាន​កប៉ាល់​និង​សា​ឡង់​ធំៗ ប្រហែល ១០​ទៅ​២០ គ្រឿង បាន​ដឹកទំនិញ របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ នាំចូល​ពី​ប្រទេស​វៀតណាម មក​ចត​ឈប់​តាម​ច្រាំង ទន្លេបាសាក់ នៅក្នុង​ស្រុក​ស្អាង​។ ចំណុច​ដែល​គេច​តទី​១ នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ទឹក​វិល ,​ទី​២ នៅ​ភូមិ​ព្រែក​គយ ឃុំ​ព្រែក​គយ និង​ទី​៣ នៅ​ភូមិ​កោះគ ឃុំ​រកា​ខ្ពស់ គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ  ចុះទៅ​ត្រួតពិនិត្យ​នោះទេ​។ ពេល​ចូល​ចត​សា​ឡង់​រួចហើយនោះ ទំនិញ​ភាគច្រើន​ដែលជា ប្រភេទ​គ្រឿងសំណង់ ដូចជា​ស៊ីម៉ងត៍ ដែក ឥដ្ឋការ៉ូ និង​ថ្នាំលាប​គ្រប់​ប្រភេទ ត្រូវបាន​លើក​សាង ដាក់​ក្នុង​រថយន្ត​ធំៗ ផ្ទុក​លើស​ទម្ងន់ ក្នុង​មួយថ្ងៃ​រាប់សិប​គ្រឿង ដឹកជញ្ជូន​តាមផ្លូវ​ជាតិ លេខ​២១ យ៉ាង​អនាធិបតេយ្យ​។​

 

​មន្ត្រី​តូចតាច​មួយចំនួន បាន​ធ្លោយ​ឲ្យ​ដឹងថា គ្រឿងសំណង់​ទាំងនេះ ត្រូវបាន​នាំចូល​ដោយ មន្ត្រី​យោធា​មានអំណាច ថ្នាក់​ផ្កាយ​ពីរ និង​ផ្កាយ​បី ដែល​គេ​សង្ស័យថា មិនបាន​បង់ពន្ធ​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ រាប់ពាន់​លាន​រៀល​ក្នុង​មួយខែៗ នេះ​មិនទាន់​និយាយ ដល់​ការខូចខាត ស្ពាន​និង​ផ្លូវ​ដោយសារ​ការដឹក​លើ​សទ​ម្ង​ន់​នោះទេ​។ មានការ​បញ្ជាក់ថា ការ​នាំចូល​ទំនិញ​ប្រភេទ​គ្រឿងសំណង់ គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ  មិន​ត្រឹមតែ​មិនបាន​ចូល​បង់ពន្ធ ជូន​រដ្ឋ​ប៉ុណ្ណោះ​ទេ សូម្បីតែ​មន្ត្រី​តូចតាច ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង គឺ​បណ្តែតបណ្តោយ​ឲ្យ ក្រុម​ឈ្មួញ​ដ៏​មាន អំណាច​ទាំងពីរ​នាក់​នេះ ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត ។

បើតាម​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល បានឱ្យដឹងថា បច្ចុប្បន្ននេះ​លោក​ផ្កាយ​៣ ស៊ី ហ៊រ​ហ៊ុយ ជា​ប្រធាន​ក្រុមហ៊ុន នាគ​ខៀវ កំពុង​យក​ផ្លូវជាតិ​លេខ ២១​បេ  នៅ​ចំណុច​ខាងលើនេះ ធ្វើជា​ទីតាំង​ចត​រថយន្ដ​ធំៗ ពេញ​លើផ្លូវ​នេះ សម្រាប់​ឡើង​ទំនិញ​ពីសា​ឡង់​ធំៗ ដែល​នាំ​មកពី​ប្រទេស​វៀតណាម ដូចជា ឥដ្ឋការ៉ូ ដែក ស៊ីម៉ង់ត៍​។  ករណី​ក្រុមហ៊ុន​នាគ​ខៀវ ដែល​បង្ក​ភាពអនាធិបតេយ្យ​បែ​បន​នេះ តើ​លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ដ​កណ្ដាល គួរ​មាន​ចំណាត់ការ​របៀប​ណា ហើយ​បើ​អាសូរ​ផ្លូវជាតិ និង​អាណិត​ប្រជាពលរដ្ឋ គួរតែមាន​វិធានការ ឲ្យ​បាន​សមស្រប​ផង​។​

 

​ដោយឡែក​មន្ត្រី​យោធា​ពាក់​ផ្កាយ ២ ម្នាក់ទៀត​គឺ​លោក ឡៅ តុង​ហាន ជា​ប្រធាន​ក្រុមហ៊ុន​ហង្ស បានធ្វើ​សកម្មភាព នាំចូល​គ្រឿងសំណង់ គ្រប់​ប្រភេទ​មកពី វៀតណាម​តាម​ច្រក ព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ រាប់សិប​ឆ្នាំ​មកហើយ គឺ​ប្រើប្រាស់​រថយន្ដ​ដឹក ជញ្ជូន​លើស​ទម្ងន់​ធ្វើឱ្យ​ខូចខាត ផ្លូវ​ស្ពាន​តាមផ្លូវ​ជាតិ​លេខ​២១​បេ ជា​ញឹកញាប់​ដោយ​មិន​ខ្លាចញញើត ចំពោះ​បទបញ្ជា​របស់​ថ្នាក់លើ​ណោះ​ទេ ។ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ឱ្យតែ​ក្រឡេកឃើញ​រថយន្ដ​ដឹក ជញ្ជូន​គ្រឿងសំណង់ របស់លោក ឡៅ តុង​ហាន ដែលមាន​ឈ្មោះ “​ហង្ស​” ជា​សញ្ញា​សម្គាល់​នោះ គឺ​គ្មាន​នរណាម្នាក់​ហ៊ាន​ទៅ​ក្បែរ​ទេ​។​

 

​លោក​ផ្កាយ​២ ឡៅ តុង​ហាន បាន​ចេញមុខ​រកស៊ី​ដឹកជញ្ជូន គ្រឿងសំណង់​មកពី ប្រទេស​វៀតណាម តាម​រូបភាព​បង់ពន្ធ​មិន​គ្រប់ ឬ​លើកលែង​ពន្ធ ដោយ ការប្រើ​អំណាច​ផ្ទាល់ខ្លួន ច្រើនជាង​ការបង្ហាញ​វត្ដ​មាននៅ​ក្នុង​អង្គភាព ដែល​ពេលខ្លះ​គេ​ចាត់ទុកថា លោក ឡៅ តុង​ហាន ប្រើប្រាស់​មុខតំណែង ក្នុង​ជួរ​កម្លាំង​ប្រដាប់​អាវុធ សម្រាប់​ការពារ​ជំនួញ​របស់ខ្លួន ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ ។ ការដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​គ្រឿងសំណង់​បង់ពន្ធ​មិន​គ្រប់ របស់លោក ឡៅ តុង​ហាន ធ្វើឱ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ជាពិសេស​ការផ្ទុក​លើស​ទម្ងន់ ធ្វើឱ្យ​ខូចខាត​ផ្លូវ​ស្ពាន តាមផ្លូវ​ជាតិ​លេខ​២១ បេ ដោយ​រដ្ឋ​ត្រូវ​ចំណាយ​ប្រាក់ ជួសជុល​អស់​ច្រើន​សន្ធឹក​សន្ធាប់​។​

ប្រមុខ​រាជរដ្ឋាភិបាល បាន​ព្រមាន​ដាក់ទោស មន្ដ្រី​យោធា​ខិលខូច មួយចំនួន​ដែល​នៅតែ គឃ្លើន​យកមុខ​នាទី​របស់ខ្លួន ទៅ​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុសច្បាប់ ឬ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ ព្រោះ​ម៉ោង​នេះ​ល្មម​ដល់ពេល កែទម្រង់​ភាព​អសកម្ម ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​។ ដូចជា​ការដឹកជញ្ជូន ទំនិញគេចពន្ធ អាច​ប្រមូល​ផលប្រយោជន៍ យកទៅ​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន ចាយ​មិន​អស់​រួចទៅហើយ ប៉ុន្តែ​លោក​ផ្កាយ​២ ឡៅ តុង​ហាន មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​នេះ​ទេ ហើយក៏​មិនដែល​មាន​នរណា ហ៊ាន​ធ្វើ​អ្វី​គាត់​ដែរ ព្រោះ​សិទ្ធិអំណាច របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន ធំ​សម្បើម​ណាស់​៕

Wat 201150 Wat-291019


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item