Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តរតនគិរី៖អា​ជ្ញា​ធរ​​និង​​ជន​ជាតិ​ដើម​​ភាគ​តិចចា​​រ៉ា​យ​​នៅ​​ស្រុក​​អូ​យ៉ា​ដាវខេត្ត​រត​ន​គិរីបាន​​ឲ្យ​​ដឹង​ថាកាល​ពី​ពេល​​៣-៤ខែ​​មុន​នេះ

ខេត្តរតនគិរី ៖ អា​ជ្ញា​ធរ​​និង​​ជន​ជាតិ​ដើម​​ភាគ​តិច ចា​​រ៉ា​យ​​នៅ​​ស្រុក​​អូ​យ៉ា​ដាវ ខេត្ត​រត​ន​គិរី បាន​​ឲ្យ​​ដឹង​ថា កាល​ពី​ពេល​​៣-៤ ខែ​​មុន​នេះ គេ​​រក​ឃើញ​​ប្រា​សាទ តា​​ណា​ង ឬ​​ប្រា​សាទ​​ឥដ្ឋ​ក្រ​ហម ដែល​មាន​​អាយុ​កាល រាប់​ពាន់​​ឆ្នាំ​ មុន​​​សម័​យ​អង្គរ ស្ថិត​ក្នុង​​តំបន់​​ព្រៃ​ដាច់ស្រយាល ជិត​ព្រំដែន​វៀតណាម ហើយ​ជនជាតិ​ចា​រ៉ា​យ បាន​អះអាងថា វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ពួកគេ កំពុង​ស្ថិតនៅ​លើដី សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន ម៉ែន សារុន​។​

ក្រុម​អ្នកសិក្សា​បាន​បញ្ជាក់ថា ប្រាសាទ​នេះ អាច​សាងសង់​នៅ មុន​សម័យអង្គរ ជា​តំបន់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​កម្រ​មាននៅ​ក្នុង ខេត្តរតនគិរី​។ ប្រាសាទ​នោះ មាន​កម្ពស់​ប្រហែល ៥​ម៉ែត្រ ស្ថិតក្នុង​តំបន់​ព្រៃ​ដាច់ស្រយាល ជិត​ព្រំដែន​វៀតណាម ហើយ​អ្វីដែល អ្នកជំនាញ​ប្រវត្តិសាស្ត្រ និង​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ពី​ការបាត់បង់​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​មួយ​នេះ ដោយសារ​ព្រៃ​មួយចំនួន ជិត​បរិវេណ​ប្រាសាទ តា​ណា​ង កំពុង​ត្រូវបាន​គេ​កាប់​រាន ។​

 

​កន្លងមក​សង្គម​ស៊ីវិល និង​ជនជាតិដើម ភាគតិច​មួយចំនួន តែងតែ​រិៈ​គន់​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ច្រើន​ប៉ះពាល់​ដល់​ដីស្រែ​ចំការ ដី​កប់ខ្មោច​ដូនតា និង​ដី​អភិរក្ស ដែល​ប៉ះពាល់​ដល់ ប្រពៃណី​របស់​ជនជាតិ​ដើម  និង​ព្រៃ​សក្ការៈ​ជាដើម​។ ទោះជា​យ៉ាងណាក៏ដោយ ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​សន្យាថា នឹង​ចាត់វិធានការ ដើម្បី​អភិរក្ស​ប្រាសាទ ដែលមាន​អាយុ​រាប់ពាន់​ឆ្នាំនេះ​៕

Wat Tanang


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item