Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រដ្ឋ​មន្ត្រី​​ទទួល​បន្ទុកទី​ស្តី​ការ​គ​ណៈ​រដ្ឋ​មន្ត្រីបាន​ចេញ​​លិ​ខិតទៅ​​រដ្ឋ​មន្ត្រី​ក្រ​សួងក​សិ​កម្មរុក្ខា​ប្រ​មាញ់

រាជធានី​ភ្នំពេញ ៖ រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក ទី​ស្តី​ការ​គ​ណៈ​រដ្ឋ​មន្ត្រី បាន​ចេញ​​លិ​ខិត ទៅ​​រដ្ឋ​មន្ត្រី​ក្រ​សួង ក​សិ​កម្ម រុក្ខា​ប្រ​មាញ់ និង​​នេ​សាទ ឲ្យ​​បំភ្លឺ​ចំ​ពោះ​​ការ​អ​នុ​វត្ត​សេ​ច​ក្តី​ជូន​ដំ​ណឹង របស់​​រាជ​រដ្ឋា​ភិ​បាល ស្តី​ពី​​ការ​ផ្អាក​​ស​កម្ម​ភាព ប្រមូល​​ផល អនុ​ផល​​ព្រៃ​ឈើរបស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ នៅក្នុង​អាង​ស្តុក​ទឹក នៃ​គម្រោង​វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ នៅ​ខណៈដែល​សំណង់​វា​រី​អគ្គិសនី មិនទាន់​ចាប់ដំណើរការ​សាងសង់ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​​តំ​បន់​​នោះ និង​​ការ​ប្រ​មូល​ទិញ​​ឈើ ពី​​តំបន់​ខាងក្រៅ​បានកើត​ឡើង យ៉ាង​ពេញបន្ទុក​។​

 

​នៅក្នុង​លិខិត​ដែល ចុះហត្ថលេខា​ដោយ លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា បានសរសេរថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជ​ម្រាម​ជូន​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង កសិកម្ម ស្តីពី​ករណី​របាយការណ៍ វឌ្ឍនភាព​លើ​ការអនុវត្ត សេចក្តីជូនដំណឹង របស់​​រាជ​រដ្ឋា​ភិ​បាល ស្តីពី​ការផ្អាក​សកម្មភាព ប្រមូល​ផល អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ​នៅក្នុង អាង​ស្តុក​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ មេត្តា​ជ្រាបថា មិនត្រូវ​ឲ្យ​មានការ​ប្រមូល ទិញ​ឈើ​ពី​ប្រភព​ខាងក្រៅ តំបន់​អនុញ្ញាត​ឲ្យ ធ្វើ​អាជីវកម្ម​របស់ខ្លួន​ឡើយ ពី​ព្រោះ​​ការ​ប្រ​មូល​ទិញ​​បែប​នេះ និង​ក្លាយជា​ទីផ្សារ​មួយ​ដែល​លើកទឹកចិត្ត ឲ្យ​មាន​ការកាប់​ឈើ ដោយ​អនាធិបតេយ្យ​។​

នៅក្នុង​លិខិត​បាន​ឲ្យ​ដឹង​ទៀតថា សុំ​ពិនិត្យឡើងវិញ ដែល​តាម​ធម្មតា ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មុនៗ គឺកំណត់​តំបន់​ដែល​ត្រូវ​លិច មុនពេល​ដាក់​ឲ្យ​ដេញថ្លៃ ដើម្បី​កាប់​ឈើ​និង​សម្អាត​អាង សំណង់​​វា​​រី​​អ​គ្គិ​ស​នី ក​សាង​បាន​​មួយ​ចំ​នួន​​ហើយ ទើប​ចាប់ផ្តើម​កាប់​ឈើ និង​ធ្វើការ​សម្អាត​អាង​ជា​ក្រោយ​។ ក្នុង​​លិ​ខិត​រប​ស់ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បានបញ្ជាក់​ដោយ​ចោទ​សួរថា លើក​នេះ​ការអនុវត្ត​ខុសពី​ធម្មតា ទាំងបី​ចំណុច ជាពិសេស​ចំណុច ទី​១ និង ទី​៣ មិនទាន់​កំណត់​ទីតាំង និង​មិនទាន់បាន​សាងសង់ បែរជា​នាំគ្នា​កាប់​ឈើ តើ​មកពី​មូលហេតុ​អ្វី​?

 

​យ៉ាងណាក៏ដោយ​តាំងពី ថ្ងៃ​ចេញ​លិខិត​នោះមក លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ពុំទាន់​មានការ​ឆ្លើយតប​នៅឡើយ​ទេ​។ សូម​រំលឹកថា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា ស្តីពី​ការផ្អាក​សកម្មភាព ប្រមូល​ផល អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ នៅក្នុង​អាង​ស្តុក​ទឹក នៃ​គម្រោង​វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ ហើយ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ចុះហត្ថលេខា លើ​បទបញ្ជា ០២ បប ស្តីពី​វិធាន​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ការដឹកជញ្ជូន ការប្រមូល​ការ​ស្តុក​ទុក និង​ការនាំ​ឈើ​គ្រញូង​ចេញ​ផងដែរ​។​

 

​ប្រជាពលរដ្ឋ​ជាច្រើន កំពុងតែ​ឆ្ងល់​ចំពោះ​ក្រុមហ៊ុន​នោះ​ថា តើ​គេ​ប្រមូល​យកតែ​ឈើ​ល្អៗ ទោះ​លក់ដូរ ដើម្បី​យកលុយ​មក​វិនិយោគ តាម​ក្រោយ​ឬ​? ពីព្រោះ​ក្រុមហ៊ុន​នោះ ពុំបាន​ធ្វើ​អ្វី​ទាំងអស់ ក្រៅពី​កាប់​ឈើ​។ ក្រុមហ៊ុន Hydrolancang International Energy ដែលជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ Huaneng ដែលជា​កម្មសិទ្ធិ របស់​រដ្ឋ​បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ សម្រាប់​ការផ្តល់​ហិរញ្ញវត្ថុ រយៈពេល​ពីរ​ឆ្នាំ ចូលមកក្នុង​គម្រោង ទំនប់​វា​រី​អគ្គិសនី​នេះ​។

 

​នៅក្រោម​រូបភាព​នៃ​ការ កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ ដែលមាន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​មានឈ្មោះ សាន ច​យ ជា​មេការ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ ឧកញ៉ា គិត​ម៉េង ហើយ​ក្រុមហ៊ុន Ang & Associates ត្រូវបាន​រាយការណ៍​ថា បាន​ចុះ​កិច្ចព្រមព្រៀង វិនិយោគ​រួមគ្នា​ជាមួយ​លោក សុខ វណ្ណា ដែលជា​បងប្អូន​ប្រុស​លោ​ក សុខ គង់ ដើម្បី​ឈូសឆាយ​តំបន់​បាត​អាង ដែលមាន​ទំហំ​ដល់​ទៅ ៣៦.០០០ ហិកតា ជាការ​រៀបចំ​សម្រាប់​គម្រោង ទំនប់​វា​រី​អគ្គិសនី ដែលមាន​ទឹកប្រាក់ ៨១៦ លាន​ដុល្លារ​៕

Wat 231127 Wat Ukrabun


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item