Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ការ​គណនា​ពន្ធ​លើ​អចលនវត្ថុ​ក្តី​ លើ​សេវាកម្ម​លក់ដូរ​ និង​លើ​សេវាកម្ម​សណ្ឋាគារ​ ផ្ទះសំណាក់​ក្តី​ ពី​សំណាក់​មន្ត្រី​ពន្ធដារ​ ត្រូវ​បាន​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​រិះគន់​ថា​ គឺ​ស្រេច​លើ​មាត់​របស់​មន្ត្រី​ពន្ធដារ​ និង​គ្មាន​ភាព​ស្មើគ្នា​ឡើយ​ ដោយ​លម្អៀង​ទៅ​លើ​ការ​ស្គាល់គ្នា​ បក្ខពួក​និយម​ ។​

​អាជីវករ​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​បាន​លើក​ឡើង​នូវ​រូបភាព​អសកម្ម​របស់​មន្ត្រី​ពន្ធដារ​ខណ្ឌចំការមន​ ដឹកនាំ​ដោយ​លោក​ យិ​ន​ ច​ន្ថា​វុ​ឌ្ឍ​ និង​លោក​ ពៅ​ ដា​រ៉ា​ ទាក់ទង​នឹង​ការ​បង់​ព​ធ​ន្ធ​លើ​សេវាកម្ម​ផ្ទះសំណាក់​ថា​ មន្ត្រី​ពន្ធដារ​ខណ្ឌចំការមន​បាន​បញ្ចូល​ការ​បង់ពន្ធ​ផ្ទះសំណាក់​របស់​គាត់​ដែល​មាន​តែ​ចំនួន​៤​បន្ទប់​នោះ​ ឲ្យ​បង់​តាម​របៀប​ស្វ័​យ​ប្រកាស​ តែ​គាត់​មិន​ព្រម​ រួច​ហើយ​មន្ត្រី​ទាំងនោះ​តម្រូវ​ឲ្យ​គាត់​បង់​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​ លើស​ពី​នេះ​ លោក​ ពៅ​ ដា​រ៉ា​ បាន​តម្រូវ​ឲ្យ​គាត់​បង់ពន្ធ​ទាំងអស់​ ខណៈ​មិត្តភក្តិ​របស់​គាត់​មួយ​ចំនួន​មាន​បន្ទប់​ជួល​ច្រើន​ជាង​គាត់​ផង​ បែរជា​បង់ពន្ធ​តិច​ជាង​គាត់​ទៅ​វិញ​ ពោល​គឺ​មិន​មាន​លក្ខណៈ​ស្មើភាព​គ្នា​ និង​យុត្តិធម៌​សម្រាប់អាជីវករទូទៅទេ​ ។​

​អាជីវករ​រូប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ អ្នកមាន​ផ្ទះសំណាក់​ចាប់ពី​១០​បន្ទប់​រហូត​ដល់​៥០​បន្ទប់​ គឺ​ក្រុម​មន្ត្រី​ពន្ធដារ​ខណ្ឌចំការមន​តម្រូវ​ឲ្យ​បង់ពន្ធ​ខ្លះ​ និង​លៃលក​ទុក​ក្រៅ​ដាក់​ហោប៉ៅ​ខ្លះ​ចំពោះ​អ្នក​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ពន្ធដារ​ ។​

​ក្រុម​អាជីវករ​បាន​សំណូមពរ​ឲ្យ​មន្ត្រី​ពន្ធដារ​មេត្តា​គណនា​លើ​ការ​បង់ពន្ធ​ឲ្យ​មាន​ភាព​ស្មើគ្នា​ និង​យុត្តិធម៌​ កុំ​លម្អៀង​ទៅ​តាម​ការ​ស្គាល់គ្នា​ ឬ​បក្ខពួក​ និង​ផលប្រយោជន៍​ឲ្យ​សោះ​ ។​

​សូម​ឯកឧត្តម​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ធ្វើការ​ស៊ើបអង្កេត​ និង​មាន​វិធានការ​លើ​ការ​ណី​ដែល​ក្រុម​អាជីវករ​ និង​ប្រជាពលរដ្ឋ​បាន​រអ៊ូរ​រទាំ​ និង​រិះគន់​នេះ​ផង​ ៕​

44


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item