ក្រោយការពិនិត្យសាកសពរួចមក ទាំងសមត្ថកិច្ច ទាំងក្រុមគ្រួសារសាច់ញាតិនៃសព បានធ្វើការសនិ្នដ្ឋានថា មរណភាពរបស់តារាចម្រៀង ឈិន សុរ៉ាវី កាលពីរាត្រីម៉ោង១៩និង៣០នាទី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣នោះ គឺជាករណីអត្តឃាតដោយចង.ក ខណៈដែលមជ្ឈដ្ឋាននានាផ្តោតការសង្ស័យថា ជាករណីឃាតកម្ម ។
លើសពីនេះ ការធ្វើកោសល្យវិច័យពិនិត្យសាកសពរបស់សមត្ថកិច្ច គឺហាក់មានការលាក់លៀមមិនចង់ទម្លាយចេញមកក្រៅឲ្យដឹងឡើយ ដែលប្លែកពីរូបភាពនៃការធ្វើកោសល្យវិច័យទៅលើសាកសពផ្សេងៗទៀត ដោយមិនមានការស្ទាក់ស្ទើរនោះទេ ។
ដោយឡែក ការរៀបចំពិធីបុណ្យសពតារាចម្រៀង ឈិន សុរ៉ាវី រឹងរឹតតែធ្វើឲ្យសិល្បករ សិល្បការិនីរួមអាជីពសម្តែងនូវភាពស្រងេះស្រងោចថែមទៀត ពីព្រោះបុណ្យសពទាំងមូលហាក់ស្ងាត់ជ្រងំ មិនមានសកម្មភាពគគ្រឹកគគ្រេងសមល្មមដូចការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមនោះឡើយ ។ តារាចម្រៀង ឈួន សុវណ្ណឆៃ នាងបានសម្តែងនូវការស្លុតចិត្ត នៅពេលដែលនាងបានឃើញហេតុការណ៍នៃការរៀបចំពិធីបុណ្យសពតារាចម្រៀង ឈិន សុរ៉ាវី មានសភាពស្ងាត់ជ្រងំបែបនេះ ។
ដូច្នេះ មរណភាពរបស់តារាចម្រៀង ឈិន សុរ៉ាវី បានបន្សល់ទុកនូវក្តីមន្ទិលសង្ស័យមិនអស់ចិត្ត និងភាពស្រងេះស្រងោចបំផុតនៅក្នុងពិភពអ្នកសិល្បៈ ៕
Source from: www.dtn7.com























Loading...




Post a Comment