Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ថ្ងៃ​ទី​១៦-១៧-១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ គឺជា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ដែល​តែងតែបាន​ធ្វើ​នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៣​ នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្អាក​ការ​ប្រារព្ធ​តាម​សារាចរ​លេខ​០៥​សរ​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៣​ ដោយ​រាជរដ្ឋាភិបាល​លើ​ក​ហេតុ​ផល​សំអាង​ថា​ដោយសារ​មាន​គ្រោះ​ទឹកជំនន់​ ។​

​ជា​ការ​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​រាជធានី​ភ្នំពេញ​ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​ ចាប់តាំងពី​ឆ្នាំ​២០១១​ ដោយ​រាជរដ្ឋាភិបាល​លើក​ហេតុផល​ថា​ មក​ពី​គ្រោះ​ទឹកជំនន់​ និង​នៅ​ឆ្នាំ​២០១២​រាជរដ្ឋាភិបាល​លើក​ហេតុផល​ថា​ មក​ពី​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​ សីហ​នុ​ ។​

​ទោះបី​រាជរដ្ឋាភិបាល​បាន​លើក​នូវ​ហេតុផល​ទាក់ទង​នឹង​ការ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​មុខ​ព្រះ​បរមរាជវាំង​ រាជធានី​ភ្នំពេញ​ ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា​រួច​មក​ហើយ​ក្តី​ ក៏​ការ​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​មនុស្ស​ស្លាប់​ចំនួន​៣៥៣​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ឆ្នាំ​២០១០​ នៅ​លើ​ស្ពាន​ពេជ្រ​នៃ​តំបន់​កម្សាន្ត​កោះ​ពេជ្រ​ ដោយ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​ មក​ពី​មនុស្ស​រត់​ជាន់​គ្នា​ ។​

​រាជរដ្ឋាភិបាល​មិន​មានការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ណាមួយ​ឡើយ​ ទាក់ទង​នឹង​ហេតុការណ៍​មនុស្ស​ស្លាប់​ជិត​៤០០​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​ ក្នុង​កម្មវិធី​សប្បាយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ឆ្នាំ​២០១០​ នៅ​តំបន់​កោះ​ពេជ្រ​ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​នោះ​ឡើយ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ថា​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​មុខ​ព្រះ​បរមរាជវាំង​រាជធានី​ភ្នំពេញ​ អាច​នឹង​ផ្អាក​ជា​រៀង​រហូត​ ឬ​លុប​ចោល​តែ​ម្តង​ ប្រសិនបើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​មិន​សប្បាយចិត្ត​ និង​មិន​ចង់​ឲ្យ​មានការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​នេះ​ ៕​  Oumtok Oumtok-1Koh-Pich-3Koh-Pich-(3)Koh-Pich-(39)Koh-Pich-022-(AP)


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item