Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រោយ​កើត​មាន​ព្រឹត្តិការណ៍​អំពើ​ហិង្សា​ដ៏​សាហាវ​ដែល​សមត្ថកិច្ច​នគរបាល​ និង​កងរាជអាវុធហត្ថ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ដែល​ជា​កម្មករ​រោងចក្រ​ SL​ កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​ របួសធ្ងន់​ស្រាល​៩​នាក់​ និង​របួស​សមត្ថកិច្ច​ចំនួន​៤៧​នាក់​ ព្រមទាំង​ខូចខាត​រថយន្ត​ ម៉ូតូ​សមត្ថកិច្ច​រួច​មក​នោះ​ លោក​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​លោក​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ក្លាយជា​មុខសញ្ញា​ដែល​គេ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ។​

​មិន​ត្រឹមតែ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ និង​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ ប៉ុណ្ណោះ​ទេ​ ដែល​អ្នកលេង​ Facebook​ ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​នោះ​ គឺ​រលក​នៃ​ការ​រិះគន់​នេះ​បាន​រុញច្រាន​ធ្លាក់​បន្ត​ទៅ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​ថែម​ទៀត​ ដោយ​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ នាយក​រដ្ឋមន្ត្រី​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​រឿងរ៉ាវ​វិវាទ​ការងារ​ត្រឹម​រោងចក្រ​មួយ​ ធ្វើ​ឲ្យ​រឿង​តូច​ក្លាយទៅជា​រឿង​ធំ​ ពី​រឿង​ជជែក​ពិភាក្សា​គ្នា​បាន​ ទៅ​ជា​រឿង​បង្ក្រាប​ពោរពេញ​ដោយ​ហិង្សា​វាយដំ​ និង​បាញ់បោះ​ឲ្យ​ឈាម​ខ្មែរ​ហូរ​ ។​

​កាលពី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ម្ចាស់​Page​មួយ​ឈ្មោះ​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ បាន​ Post​ រូបភាព​របស់​ខ្លួន​ដុត​រូបថត​លោក​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ដើម្បី​បញ្ចេញ​កំហឹង​ និង​បាន​ធ្វើការ​រិះគន់​ទៅ​លើ​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ "​ ទៀត​ផង​ តែ​ម្ចាស់​ Page​ ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ មិន​ហ៊ាន​ដុត​រូបថត​បុរស​ខ្លាំង​ទេ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ដោះស្រាយ​ ការ​ទប់ស្កាត់​ និង​ការ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ​ SL​ គឺ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ "​គ​.​ក​.​ប​"​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជា​អនុប្រធាន​ គ​.​ក​.​ប​ ទើប​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ រីឯ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ ។​ ដោយឡែក​ លោក​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ និង​លោក​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ គ្រាន់តែ​ជា​អ្នក​អនុវត្តន៍​ផ្ទាល់​តាម​ការ​បញ្ជា​ពី​ប្រធាន​ និង​អនុប្រធាន​របស់​ គ​.​ក​.​ប​ ប៉ុណ្ណោះ​ ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ​ SL​ កន្លង​មក​ ៕​ Phe-SovannarithRoth-Sreang.Chuon-Sovann

រូបភាពរចនាដោយប្រិយមិត្ត Facebook


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item