រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលគេស្គាល់ថា ជាតារាចម្រៀងគឺអ្នកនាង ឈិន សុរ៉ាវី ដែលជាប្អូនស្រីលោក ឈិន កុសល បានចង.ក សម្លាប់ខ្លួន នៅវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះនៅក្នុងលំនៅដ្ឋានរបស់នាង ក្នុងផ្ទះល្វែងលេខ២១៤ ផ្លូវD ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នាង ឈិន សុរ៉ាវី មានទឹកមុខស្រងូតស្រងាត់ ខុសប្លែកពីធម្មតា មិនដឹងថា នាងមានវិបត្តិអ្វីនោះទេ ស្រាប់តែនាងដាច់ចិត្ត ចង.កសម្លាប់ខ្លួនតែម្តង។ មុនពេលចង.កសម្លាប់ខ្លួន ជនរងគ្រោះបានផឹកស្រាបៀរអស់ ប្រហែល ៤ កំប៉ុង រួចយកខ្សែចងក្រវ៉ាត់អាវ ចង.ក តែម្តង។ ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបើករថយន្ត បុកបង្គោលភ្លើងទៀតផង ទំនងជានាងពិបាកចិត្តខ្លាំងពេក។
យ៉ាងណាក៏ដោយគេមិនទាន់ដឹង ពីមូលហេតុដែលតារាចម្រៀង ឈិន សុរ៉ាវី ចង.ក សម្លាប់ខ្លួននៅឡើយទេ ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ លើសាកសពនិង ស្រាវជ្រាវរកមូលហេតុពិតប្រាកដ ទាក់ទិនករណីចង.ក សម្លាប់ខ្លួន គួរឲ្យភ្ញាក់ផ្អើលមួយនេះ ។ មានការបង្ហើបឲ្យដឹងផងដែរថា ក្រោយការស្លាប់ គេរកឃើញលិខិតមួយច្បាប់ ដែលនាងបានបន្សល់ទុក ដោយសរសេរពាក្យពេជន៍ មួយចំនួនដូចជា " ខ្ញុំមិនលើកលែងឲ្យអ្នកណា ដែលជាន់ឈ្លី និងកុហកខ្ញុំឡើយ ។ អ្នកណាធ្វើបាបខ្ញុំ ខ្ញុំនឹង…ឲ្យ…ខ្ញុំមិនលើកលែងឲ្យ អ្នកណាជាដាច់ខាត " ៕
សូមស្តាប់ចម្រៀង របស់នាង ឈិន សុរ៉ាវី ក្រោមចំណងជើងថា " រឿងរ៉ាវស្នេហា " ។
Source from: watphnom-news.com























Loading...




Post a Comment