Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ស្ត្រី​​ជា​​ប្រ​​ពន្ធ​​​ប្តឹង​​​ឲ្យ​​ស​មត្ថ​កិច្ចនគរ​បាល​​ស្រុក​​​ក​ណ្តាល​​ស្ទឹងឃាត់​​ខ្លួន​​​ស្វា​​មី​​​កំ​​ហូច​​​កាល​​ពី​​​វេ​លា​​​ម៉ោង១៣​​​និង​​​៣០នា​​ទី​​​ថ្ងៃ​​ទី​​​១៣ខែ​​វិច្ឆិ​​កា

ខេត្តកណ្តាល ៖ ស្ត្រី​​ជា​​ប្រ​​ពន្ធ​​​ប្តឹង​​​ឲ្យ​​ស​មត្ថ​កិច្ច នគរ​បាល​​ស្រុក​​​ក​ណ្តាល​​ស្ទឹង ឃាត់​​ខ្លួន​​​ស្វា​​មី​​​កំ​​ហូច​​​កាល​​ពី​​​វេ​លា​​​ម៉ោង ១៣​​​និង​​​៣០ នា​​ទី​​​ថ្ងៃ​​ទី​​​១៣ ខែ​​វិច្ឆិ​​កា ឆ្នាំ​២០​១៣ បន្ទា​ប់​ពី​​បុរស​​ខាង​លើ បាន​​ល្បួង​​កូន​ស្រី​​ប្តី​​ដើម​​របស់​​ប្រ​ពន្ធ រំ​លោភ​​នៅ​លើ​​គ្រែ​​ក្នុង​ផ្ទះរហូត​បានសម្រេច និង​បាន​គំរាម​សម្លាប់​ក្មេងស្រី​រងគ្រោះ បើសិនជា​នាង​ហ៊ាន​យក រឿងរ៉ាវ​រំលោភ​នេះ ប្រាប់​ម្តាយ​និង​សាច់ញាតិ​។​

ជនសង្ស័យ​មានឈ្មោះ ម៉ៅ ម៉ាញ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ព្រំ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រកបរ​បរជា​អ្នករត់ម៉ូតូឌុប ហើយ​យូៗ​ទើប​មក​ផ្ទះ នៅ​ស្រុក​កណ្តាលស្ទឹង​ម្តង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ទស​ល អាយុ ៧​ឆ្នាំ ជា​សិស្ស និង​រស់នៅក្នុង​បន្ទុក​ជាមួយ​ម្តាយ ។​

 

​ឈ្មោះ ម៉ៅ ម៉ាញ បាន​ល្បួង​ក្មេងស្រី​រងគ្រោះ​រំលោភ នៅលើ​គ្រែ​ក្នុងផ្ទះ ខណៈដែល​ប្រពន្ធ​ទៅ​ផ្សារ កាលពី​វេលា​ម៉ោង ៩​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ក្រោយពេល​កើតហេតុ ពុំមាន​នរណាម្នាក់​បាន​ដឹង​នោះទេ ទើបតែ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ម្តាយ​ក្មេងស្រី​រងគ្រោះ មានការ​សង្ស័យ ក៍​នាំ​កូនស្រី​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ទើប​ដឹងថា នាង​ត្រូវបាន​គេ​រំលោភ​។​

 

​ម្តាយ​បាន​ជជីក​សួរ​ក្មេងស្រី​រងគ្រោះ ទើប​ដឹងថា នាង​ត្រូវបាន​បុរស​ជា​ប្តី​ចុង ចាប់រំលោភ​ខណៈដែល​ស្ត្រី​ជា​ម្តាយ​មិន​នៅផ្ទះ ហើយ​ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូនស្រី ទៅកាន់​ប៉ុស្តិ៍នគរបាល​បឹង​ខ្យា​ង ប្តឹង​ឲ្យ​ស​ត្ថ​កិច្ច  ឃាត់ខ្លួន​ជនសង្ស័យ ចាត់ការ​តាម​នីតិវិធី​។ ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ល្បួង កូនស្រី​ប្តី​ដើម​របស់​ប្រពន្ធ រំលោភ​រហូត​បានសម្រេច​បំណង ហើយ​បាន​គំរាម សម្លាប់​ក្មេងស្រី​រងគ្រោះ​ចោល បើសិនជា​នាង ហ៊ាន​យក​រឿងនេះ ប្រាប់​អ្នកដទៃ​៕

Wat 141132


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item