ខេត្តសៀមរាប ៖ បុរសម្នាក់មិនដឹងជា មានរឿងឈឺចាប់អ្វីនោះទេ បានគិតខ្លីហើយយក ខ្សែនីឡុងមកចង.ក សម្លាប់ខ្លួន នៅលើដើមស្វាយក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈដែលបងស្រីបានប្រើឲ្យទៅទិញថ្នាំ បំបាត់ការចុកពោះ។
ជនរងគ្រោះមានឈ្មោះ ឃឹម ប៊ុនធឿន អាយុ ៣៣ ឆ្នាំបច្ចុប្បន្នរស់នៅ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានចងកសម្លាប់ខ្លួន នៅនឹងដើមស្វាយ ខាងក្រោយផ្ទះរបស់ខ្លួនចម្ងាយ ៣ទៅ៤ ម៉ែត្រប៉ុណ្ណោះ។ បងស្រីបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅក្នុងអំឡុងម៉ោងកើតហេតុ ខ្លួនបានប្រើឲ្យប្អូនប្រុសឈ្មោះ ឃឹម ប៊ុនធឿន ឲ្យទៅទិញថ្នាំបំបាត់ការឈឺពោះ ស្រាប់តែមួយស្ទុះក្រោយមក ក៏មាន ប្រជាពលរដ្ឋរស់នៅជិតខាង បានប្រាប់ថា បុរសរងគ្រោះ បានចងកសម្លាប់ខ្លួន ក៏រូតរះទៅមើលភ្លាមៗ។
ប៉ុន្តែជាអកុសលឈ្មោះ ឃឹម ប៊ុនធឿន បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះទៅត្រួតពិនិត្យ។ មុនពេលពេលកើតហេតុ បងស្រីរបស់ជនរងគ្រោះ បានដាំបាយនិងធ្វើម្ហូប ដោយនៅក្នុងផ្ទះ មានតែបងប្អូន ២នាក់ប៉ុណ្ណោះ ហើយក៏មិនដែលមានការ ឈ្លោះប្រកែកគ្នានោះដែរ។ ស្រាប់តែនៅពេលដែលបងស្រី ប្រើជនរងគ្រោះ ឲ្យទៅទិញថ្នាំបំបាត់ការឈឺពោះ បែរជាទៅចងកសម្លាប់ខ្លួន យ៉ាងអាណោចអាធ័មបំផុត មិនដឹងជាផ្តើមចេញ ពីមូលហេតុអ្វីនោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment