កូរ៉េខាងត្បូង ៖ ក្រោយការស៊ើបអង្កេតអស់រយៈពេលច្រើនខែរួមទាំងសវនាការអូសបន្លាយមួយតារា ៣ ដួង របស់កូរ៉េខាងត្បូង ក្នុងនោះមានបវរកញ្ញាម្នាក់ និងបវរកញ្ញារង២នាក់ បានជាប់ចោទពីបទប្រើប្រាស់ឱសថសណ្តំ Propofol ដែលជាប្រភេទគ្រឿងញៀន១ ត្រូវបានតុលាការវិនិច្ឆ័យទោសជាប់ពន្ធនាគារ ពី ៨ ទៅ ១០ ខែ ។ តាមនោះ រដ្ឋអាជ្ញាបានស្នើដាក់ទោសនាង Jang Mi Ne ជាប់គុក ១០ ខែ, នាង Lee Seung Yeon និង Park Si Yeon ម្នាក់ៗ ៨ ខែ ជាប់ពន្ធនាគារ ។ យោងតាមគេហទំព័រកម្សាន្តរបស់កូរ៉េ allkpop.com ។
រដ្ឋអាជ្ញាម្នាក់បានប្រាប់ថា ក្រោយការចាក់ Propofol ច្រើនដង បានធ្វើឲ្យអ្នកទាំង៣ នេះញៀន ។ ពួកគេទាំង៣ បានលាក់លៀមពីការប្រើឱសថនេះ ។ ទោសរបស់ពួកគេពិតជាធ្ងន់ ព្រោះពួកគេសុទ្ធសឹងជាអ្នកល្បីឈ្មោះ ។ រីឯពួកវេជ្ជបណ្ឌិតផ្តល់ឱសថ Propofol ទៅឲ្យពួកគេ ក៏ត្រូវជាប់ពន្ធនាគារពី ២ ខែ ដល់ ២ ឆ្នាំ ។
Propofol ជាឱសថសណ្តំប្រើប្រាស់សម្រាប់ការវះកាត់ ។ ពេលប្រើឱសថនេះវាធ្វើឲ្យអ្នកប្រើមានអារម្មណ៍រីករាយរស់រវើកក្នុងរយៈពេល១ខ្លី ។ បើប្រើញយដង នោះនឹងញៀន ។ Park si Yeon បានប្រើវាលើសពី ១៨៥ ដង, Lee Seung Yeon ១១១ ដង រីឯ Jang Mi Ne វិញ គឺ ៩៥ ដង ។
Lee Seung Yeon កើតឆ្នាំ១៩៦៨ ជាបវរកញ្ញាកូរ៉េឆ្មាំ១៩៩២ ។ Park Si Yeon កើតឆ្នាំ១៩៧៩ ជាបវកញ្ញាកូរ៉េឆ្នាំ២០០ ។ Jang Mi In Ac កើតឆ្នាំ១៩៨៤ ល្បីនឹងរឿង Inuss You, Soulmate, My Dear Sister ៕
Source from: watphnom-news.com























Loading...




Post a Comment