Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកោះកុង៖ទំ​និញ​គេច​ពន្ធទំ​និញ​​ខុស​ច្បាប់រាប់​ទាំង​​ទំ​និញ​​ខូច​គុណ​ភាព​​ផង​ដែរ ត្រូវ​បាន​​ក្រុម​​ឈ្មួញ​​នាំ​ចូលយ៉ាង​​គ​គ្រឹ​ក​គ​គ្រេង​​ពី​​ស្រុក​​សៀមមក​​លក់​ចែក​ចាយ

​ខេត្តកោះកុង ៖ ទំ​និញ​គេច​ពន្ធ ទំ​និញ​​ខុស​ច្បាប់ រាប់​ទាំង​​ទំ​និញ​​ខូច​គុណ​ភាព​​ផង​ដែរ  ត្រូវ​បាន​​ក្រុម​​ឈ្មួញ​​នាំ​ចូល យ៉ាង​​គ​គ្រឹ​ក​គ​គ្រេង​​ពី​​ស្រុក​​សៀម មក​​លក់​ចែក​ចាយ ក្នុង​ប្រ​ទេស​​ក​ម្ពុ​ជា យ៉ាង​​អ​នា​ធិប​តេយ្យ​​បំ​ផុត ហើយ​​គ្រប់​​ទំ​និញ​​ដែល​​នាំ​ចូល ពី​​ស្រុក​​សៀម ត្រូវ​ឆ្លងកាត់​ច្រក​ប៉ាក់​ខ្លង នៃ​ខេត្តកោះកុង​ទាំងអស់ ហើយ​នៅ​ទីនោះ​មាន​មន្ត្រី​គយ​ចល័ត ប្រចាំការ​លើ​ផ្ទៃសមុទ្រ​ចំនួន ២ នាក់ គឺ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ជា​អ្នក​ចាំ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ទាំង​តូច​ទាំង​ធំ យកមក​បែងចែក​លោក ជាប សៅ ដែលជា​ថ្នាក់លើ​របស់​ពួកគេ និង​ទុក​អភិវឌ្ឍន៍​មុខតំណែង ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ប្រាក់​ដែល​ប្រមូលបាន យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ តាម​ច្រក​ប៉ាក់​ខ្លង លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ បែងចែក​ទៅខាង​ណាខ្លះ​ទេ​។​

 

​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មានរឿង​អាស្រូវ​ដ៏​ធំ​មួយ ពាក់ព័ន្ធ​ករណី​ដែល​គយ​ចល័ត ចាប់​ម៉ូតូ​អត់​ពន្ធ​ចំនួន ៩​គ្រឿង ដែល​នាំចូល​ពី​ស្រុក​សៀម ហើយ​ក្រោយមក​ក៏មាន​ការឃុបឃិត​គ្នា ដោះលែង​ទៅវិញ​យ៉ាង​ស្ងៀមស្ងាត់ ហើយ​គេ​ដឹងថា ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នោះ មាន​ម៉ាក​ស្កុប​ពី ៥ គ្រឿង និង​ម៉ាក​ហុងដា ជា​ប្រភេទ​ម៉ូតូ​ធំ​ចំនួន ៤ គ្រឿង​។ ម្ចាស់​ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នេះ ត្រូវគេ​ស្គាល់​ឈ្មោះថា តា​ផុ​ក ជា​មេ​ឈ្មួញ​រកស៊ី​នាំចូល ទំនិញគេចពន្ធ​ធំជាងគេ តាម​ច្រក​ចាំ​យាម ខេត្តកោះកុង ព្រោះ​គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជំនាញ​គយ និង​សមត្ថកិច្ច​នៅ​ទីនោះ ហើយ​ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នេះ ត្រូវ​ដឹកជញ្ជូន​យកមក​កាន់​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​គេ​មិនដឹងថា ការដោះលែង​ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នោះ មានការ​សម្របសម្រួល​ឲ្យ​តា​ផុ​ក បង់លុយ​ពិន័យ​ប៉ុន្មាន ឬ​គ្រាន់តែ​គោះ​លុយ យកទៅ​ច្រក​ហោប៉ៅ​នោះទេ​។

 

​យ៉ាងណាក៏ដោយ ស្ទើរតែ​ជា​ទម្លាប់​ទៅហើយ ដែល​តា​ផុ​ក មិនដែល​បង់ពន្ធ លើ​មុខទំនិញ​នាំចូល ដោយ​គាត់​សុខចិត្ត​ទុក​លុយ យកទៅ​បែងចែក​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទុក​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដូច្នេះ​ករណី​ដោះលែង ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​របស់​តា​ផុ​ក ច្បាស់​ណាស់​ដែលថា មិនមាន​ការបង់​ចូល ជា​ថវិកាជាតិ​នោះទេ គឺ​ប្រាក់​មួយចំនួន​ហូរ​ចូល ហោប៉ៅ​មន្ទីរ​គយ​ពុករលួយ​តែប៉ុណ្ណោះ​។ លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ គឺជា​មន្ត្រី​គយ​ដុះ​ស្លែ​ទៅ​ហើយ ប្រចាំ​ផ្ទៃសមុទ្រ ហើយ​ឈរជើង​នៅ​ចំណុច​ច្រក​ប៉ាក់​ខ្លង ទី​ដែលមាន​ការដឹកជញ្ជូន ទំនិញ​ឆ្លងកាត់​មកពី​ស្រុក​សៀម យ៉ាង​គគ្រឹកគគ្រេង  ព្រោះ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ បាន​ក្តោប​ក្តាប់​មុខសញ្ញា ក្រុម​ឈ្មួញ​បាន​សព្វគ្រប់​ទាំងអស់ គ្មាន​នរណា​ហ៊ាន​រំលង មិន​ចូល​បង់លុយ​នោះទេ​។

សូម្បីតែ​កម្លាំងប្រដាប់អាវុធ​មួយចំនួន ដែល​រកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ គ្រឿង​ចាប់ហួយ​ចម្រុះ ក៏​សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ឬ​ជូនដំណឹង​ជាមុន ដល់​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ផងដែរ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​។ មាន​ប្រភេទ​ទំនិញ​ច្រើនណាស់ ដែល​ក្រុម​ឈ្មួញ​កំពុងតែ សុខ​ស្រួល​ក្នុងការ​នាំចូល តាម​ច្រក​ប៉ាក់​ខ្លង ដោយមាន​ការជួយ សម្របសម្រួល​ពី​ជំនាញ​គយ នៅ​ចំណុច​ព្រំដែន ដូចជា​ចំណីអាហារ​ខូចគុណភាព ជង្គង់​មាន់ ប្រហិត គ្រប់​ប្រភេទ ហើយ​ទំនិញ​ខ្លះទៀត​ជា ប្រភេទ​ទំនិញ​ខុសច្បាប់ ត្រូវបាន​ក្រុម​ឈ្មួញ លួច​នាំចូល​ដោយ​បំពាន លើ​សិទ្ធិផ្តាច់មុខ​របស់ ក្រុមហ៊ុន​ស្របច្បាប់​។ ដូចជា​គ្រឿងបន្លាស់​រថយន្ត សម្បក​កង់ឡាន ទូរស័ព្ទ​ទំនើបៗ​ក៏ត្រូវ​បាន​នាំចូល​តាម ច្រក​ប៉ាក់​ខ្លង​នេះ​ផងដែរ ឲ្យ​តែ​និយាយ​ត្រូវ​ជាមួយ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ​។

 

​គេ​ចង់ឃើញ​អគ្គនាយក គយ​និង​រដ្ឋាករ ជាពិសេស​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព ដែល​កំពុង​ហូរ​ចូល​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ តាម​ច្រក​ប៉ាក់​ខ្លង​ឡើងវិញ​ផង ដើម្បី​ទប់ស្កាត់​ក្រុម​ឈ្មួញ​ខិលខូច ដែល​តែងតែ​នាំចូល​ទំនិញគេចពន្ធ បំផ្លាញ​ចំណូល​ថវិកាជាតិ​។ រាជរដ្ឋាភិបាល​បាន​អួតអាង អំពី​ការកែទម្រង់​ហើយ​ទុកពេល ៦០ ថ្ងៃ​ឲ្យ​ជំនាញ​គយ​កែទម្រង់ ឬ​ដុះក្អែល​ខ្លួនឯង​ឲ្យ​ល្អ​ស្អាត ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ឃើញ​មាន​អ្វី ជា​ដុំកំភួន​នៅឡើយ​ទេ ព្រោះ​ទំនិញគេចពន្ធ កំពុង​បន្ត​ហូរ​ចូល ប្រទេស​កម្ពុជា គ្មាន​នរណា​អើពើ​ទប់ស្កាត់​។ ជាពិសេស​នៅ​ច្រក​ប៉ាក់​ខ្លង​នេះ​តែម្តង គេ​ឃើញតែ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ សប្បាយ​ក្នុង​ការរាប់​ក្បាលទូក យកលុយ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​សុខ​ស្រួល​បំផុត​៕

Wat 201142


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item