Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖នារី​​រក​ស៊ី​​ផ្លូវ​ភេទ​​ម្នាក់ដែល​​ចេញ​​ហៅ​​ម៉ូយតាម​ផ្លូវ​​​ទំ​នប់​លេខ​​​៧០ឃើញ​​​ឳ​​កាល​​ល្អបាន​ធ្វើ​​ស​កម្ម​ភាពឆក់​​ខ្សែ​ក​​អ្នក​ដំ​ណើរ

រាជធានី​ភ្នំពេញ ៖ នារី​​រក​ស៊ី​​ផ្លូវ​ភេទ​​ម្នាក់ ដែល​​ចេញ​​ហៅ​​ម៉ូយ តាម​ផ្លូវ​​​ទំ​នប់​លេខ​​​៧០ ឃើញ​​​ឳ​​កាល​​ល្អ បាន​ធ្វើ​​ស​កម្ម​ភាព ឆក់​​ខ្សែ​ក​​អ្នក​ដំ​ណើរ តែ​​រត់​​មិន​​រួច​ក៏​​ត្រូវ ជន​រង​គ្រោះ​​ឃាត់​ខ្លួន យក​មក​ប្រ​​គល់​​ឲ្យ​​ស​មត្ថ​កិច្ច កាល​ពី​​វេ​លា​​ម៉ោង ១១​​និង​​៣០ នា​ទីយប់ ​​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​៧០ ក្រុមទី​៩  ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

 

​ជនសង្ស័យ​មានឈ្មោះ ជា ដា អាយុ ៣១​ឆ្នាំ ប្រកប​របរ​រកស៊ី​ផ្លូវភេទ ស្នាក់នៅ​បន្ទប់​ជួល នៅ​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រីឯ​ជនរងគ្រោះ​មានឈ្មោះ ឃីម តូច ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ ក្នុងភូមិ​រើ​ល​ក្រោម ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្តកំពង់ចាម បាត់បង់​ខ្សែក​ប្លា​ទីន​មួយ​ខ្សែ​ទម្ងន់ ០៣ ជី និង​បន្តោង​មាស​ស្រោប​ធ្មេញ​មួយ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូឌុប​មិត្តភក្តិ តាមផ្លូវ​លេខ​៧០ ស្រាប់តែ​លេចមុខ ជនសង្ស័យ ០២-០៣ នាក់ មកឈរ​ហៅភ្ញៀវ​។​

 

​ដោយ​ឃើញ​ជនរងគ្រោះ ពាក់​ខ្សែក ក្រុម​ជនសង្ស័យ​បាន ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​ជនរងគ្រោះ​បានសម្រេច ហើយ​ហុច​បន្តទៅ​ឲ្យ បក្ខពួក​ម្នាក់ទៀត យក​គេចខ្លួន​បាត់ស្រមោល​។ តែ​ជនសង្ស័យ​ជា​អ្នក​ឆក់  រត់គេច​មិនទាន់​ត្រូវបាន​ជនរងគ្រោះ ដេញចាប់បាន​នាំទៅ​ប្រគល់ ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕

 



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item