Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស២នាក់​​ក្នុង​ចំ​​ណោ​ម​​បក្ខ​ពួកប្រ​ហែល១០​នាក់បន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹង​ធ្លាក់​ភ្នែកបាន​​មើល​​ម​នុស្ស​​ច្រ​ឡំ

​ខេត្តបាត់ដំបង ៖ បុរស ២នាក់​​ក្នុង​ចំ​​ណោ​ម​​បក្ខ​ពួក ប្រ​ហែល ១០​នាក់ បន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹង​ធ្លាក់​ភ្នែក បាន​​មើល​​ម​នុស្ស​​ច្រ​ឡំ នាំ​គ្នា​​ព្រួត​​វាយ​​យុវ​ជន​​ម្នាក់ ប​ណ្តាល​​ឲ្យ​​រង​របួស​​ធ្ងន់ ពេល​​ឡើង​​ជិះ​​ម៉ូ​តូ​​ចេញ​ពី​​មើល​​តន្ត្រី ប​ម្រុង​​ត្រ​ឡប់​ទៅ​ផ្ទះ ហើយ​​សម​ត្ថ​កិច្ច​​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ភ្លាមៗ កាលពី​ម៉ោង ២១​និង​៣០ យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុមទី​២២ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

 

​បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ តូ ចន្ទី ហៅ​ទី អាយុ ២៥ ឆ្នាំមាន​ទីលំនៅ​ក្រុមទី​៧ ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​ទី​២-​ឈ្មោះ​នី វណ្ណា​រិ​ទ្ធ អាយុ ១៩ ឆ្នាំ​នៅ​ក្រុមទី​៨ ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ចំណែក​យុវជន​រងគ្រោះ ឈ្មោះ លេង ដា​រ៉ា​រិ​ទ្ធ អាយុ ១៩ ឆ្នាំមាន​ស្នាមរបួស លើ​ចិញ្ចើម​ខាងឆ្វេង ជាំ​ក្រោម​ភ្នែក​ឆ្វេង និង​ជាំ​សាច់ដុំ​ដៃស្តាំ រស់នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

 

​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាពថា នៅ​យប់​ថ្ងៃ​អកអំបុក សំពះ​ព្រះ​ខែ ខ្លួន​និង​បក្ខពួក​ប្រហែល ១០ នាក់​បាននាំគ្នា ផឹកស៊ី​នៅ​ចំណុច​ក្រុមទី​២២ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ រហូតដល់​ម៉ោង ៩ យប់​ដោយ​ម្នាក់ៗ​ស្រវឹងធ្លាក់ភ្នែក​។ ពេលនោះ​មាន​យុវជន មួយក្រុម​ទៀត មាន​គ្នា ៤-៥ នាក់​បាន​ដើរមក​ជិត​កន្លែង​ពួកគេ ដែល​កំពុង​ផឹកស៊ី ហើយ​ខ្លួន​មើលឃើញ​ក្នុងចំណោម​នោះ មាន​ម្នាក់​ជា​អ្នក​ធ្លាប់​វាយ​មកលើ​ពួកខ្លួន កាលពី​ខែតុលា ឆ្នាំ​២០១៣ ក៏​នាំគ្នា​ព្រួត​វាយ​តែម្តង​។​

ក្រោយពី​វាយ​មនុស្ស​រងរបួស​រួច ទើប​ដឹងថា​វាយ​ច្រឡំ​មនុស្ស ក៏​នាំគ្នា​រត់គេចខ្លួន តែ​ត្រូវ​ក្រុមនគរបាល​ដេញចាប់បាន​ម្នាក់ ហើយ​ឈានទៅ​ចាប់បាន​ម្នាក់ទៀត​។ មន្ត្រីនគរបាល​ការិយាល័យ ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់ថា បុរស​សង្ស័យ​ទាំង ២ នាក់​ត្រូវ​រៀបចំ​កសាង សំណុំរឿង​បញ្ជូនទៅ សាលាដំបូង នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Wat 201144


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item