Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖យុវ​ជន​​ម្នា​ក់​បាន​​បែក​ក្បាល​​ស្លាប់និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់នៅ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍បង្ក​ឡើង​​ដោយ​​ម៉ូ​តូ២គ្រឿង​​ដែល​​បើក​​ច្រាស​ទិស​​គ្នា

ខេត្តកំពង់ឆ្នាំង ៖ យុវ​ជន​​ម្នា​ក់​បាន​​បែក​ក្បាល​​ស្លាប់ និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ នៅ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍ បង្ក​ឡើង​​ដោយ​​ម៉ូ​តូ ២ គ្រឿង​​ដែល​​បើក​​ច្រាស​ទិស​​គ្នា បាន​បោល​​បុ​ក​​គ្នា មួយ​​ទំ​ហឹង​​កាល​ពី​​វេលា​​ម៉ោង ១០​​និង​​២០ នា​ទី​​ថ្ងៃ​ទី​​១៧ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​អូរ​​តា​ប៉ាង លើ​ផ្លូវលំ​ក្នុងភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

ជន​រងគ្រោះ​ទាំង​២​នោះ​ទី​១-​ឈ្មោះ វិ​ន អាយុ ២២ ឆ្នាំ​រងរបួស​ធ្ងន់ រស់នៅ​ភូមិ​រនាម​ទទឹង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ និង​ទី​២-​ឈ្មោះ ម៉ៃ ខួច អាយុ ១៨ ឆ្នាំ បាន​របួស​បែក សៀតផ្កា​ខាងឆ្វេង និង​បាន​ស្លាប់ ក្រោយពី​បញ្ជូន​មកដល់ មន្ទីរពេទ្យបង្អែក​ខេត្ត បាន ២ ម៉ោង ហើយ​ជនរងគ្រោះ ទាំងពីរ​នាក់ រស់នៅ​ភូមិ​អូរ​តានី​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​មុនពេល​កើតហេតុ​ឈ្មោះ វិ​ន បាន​បើក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​សេរី​០៧ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A-4305 រីឯ​ឈ្មោះ ម៉ៃ ខួច ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៧០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ឃ​7209 កណ​1 បើកបរ​យ៉ាង​លឿន​ច្រាសទិស​គ្នា​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បោល​បុក​គ្នា​ពេញទំហឹង​តែម្តង បណ្តាលអោយ​ពួកគេ​ទាំង ២ នាក់ បែកក្បាល​ដួលសន្លប់ រងរបួស​ធ្ងន់​ទាំងអស់គ្នា​៕

Wat 181110


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item