Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្មេង​ស្ទាវ​​មួយ​ក្រុមទំ​នង​​ជា​មាន​​ជ​ម្លោះនៅ​តាម​​កន្លែង​​ផឹក​ស៊ីបាន​​ជិះ​​ម៉ូ​តូ​​ស៊េ​រី​​ទំ​នើបដេ​ញ​​វាយ​និង​​បាញ់​​បុរ​ស​​ម្នាក់ទាំង​​ក​ណ្តាល​រា​ត្រី

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​​មួយ​ក្រុម ទំ​នង​​ជា​មាន​​ជ​ម្លោះ នៅ​តាម​​កន្លែង​​ផឹក​ស៊ី បាន​​ជិះ​​ម៉ូ​តូ​​ស៊េ​រី​​ទំ​នើប ដេ​ញ​​វាយ​និង​​បាញ់​​បុរ​ស​​ម្នាក់ ទាំង​​ក​ណ្តាល​រា​ត្រី ផ្អើល​ដល់​​ប្រ​ជា​ពល​រដ្ឋ នាំ​គ្នា​​មក​​ចោម​រោម​​មើល ក៏​​ឃើញ​​យុវ​ជន​​ម្នាក់ ត្រូវ​​គ្រាប់​កាំ​ភ្លើង​​ចំ​ក្បាលរងរបួស​ធ្ងន់ធ្ងរ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​៦ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១២​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០​១៣ ។      

 

​ជនរងគ្រោះ និង​ក្រុម​ឃាត​កដៃ​ឆៅ មាន​ជា​ទំនាស់​ជាមួយគ្នា ក្នុង​ហាង​ផឹកស៊ី​ណាមួយ​ក្បែរៗ កន្លែងកើតហេតុ ហើយ​គេ​ឃើញ​ក្មេងស្ទាវ មួយក្រុម​មាន​គ្នា ៤ នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប ២ គ្រឿង ប្រដាប់​ដោយ​កាំភ្លើង ដេញ​វាយ​ជនរងគ្រោះ យ៉ាង​ប្រសាច​ពេញ​ផ្លូវ​។  រហូតដល់​ចំណុចកើតហេតុ ក្រុមក្មេងស្ទាវ​បាន​ចុះ វាយ​ក្បាល​ជនរងគ្រោះ មួយ​ស្នាប់​កាំភ្លើង បណ្តាល​ឲ្យ​បែកក្បាល ហូរឈាម​ស្រោច​ខ្លួន សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង កើតហេតុ​តែម្តង ។​

ជនរងគ្រោះ​មានឈ្មោះ អូន ប៊ុន​ណាត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​ជា​ព្រូ​រថយន្ត ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ អូន ប៊ុន​ណាត បាន​រត់​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​បេតុង នឹង​បាន​ស្រែក​ឲ្យ ប្រជាពលរដ្ឋ​ជួយ ព្រោះ​ក្រុមក្មេងស្ទាវ ៤ នាក់​កំពុង​ជិះ​ម៉ូតូ ២ គ្រឿង​ដេញ​វាយ ហើយ​រត់​បាន​ជាង ១០០​ម៉ែត្រ ស្រាប់តែ​ឃើញ យុវជន​រងគ្រោះ​ដួលសន្លប់ ក្នុង​ថ្លុកឈាម និង​ឮ​សំឡេង​ផ្ទុះអាវុធ ចំនួន ២​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​៕

Wat 181113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item