ខេត្តមណ្ឌលគិរី ៖ មន្ត្រីដែនជម្រកសត្វព្រៃ ភ្នំព្រិច កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីស្វែងរកចាប់ខ្លួនជនល្មើស បន្ទាប់ពីស្រាវជ្រាវរកឃើញថា ខ្មោចដំរី ៣ក្បាលក្នុងនោះមានដំរីញីពីរក្បាល និងកូនតូចមួយក្បាលដែលគេប្រទះឃើញងាប់ នៅកណ្តាលព្រៃនោះ គឺត្រូវបានគេបាញ់សម្លាប់ ដោយកាំភ្លើងអាកា។
មន្ត្រីអភិរក្សនិងក្រុមជំនាញរបស់អង្គការ WWF កម្ពុជា បានរួមគ្នាធ្វើការស្រាវជ្រាវបន្ទាន់មួយ ហើយបានរកឃើញថា ដំរីញីពីរក្បាលត្រូវបានក្រុមប្រមាញ់ បាញ់ចំក្បាលងាប់នៅជិតគ្នា។ ចំណែកឯកូនដំរី មិនទាន់ដឹងថា ងាប់ដោយសារមូលហេតុអ្វីនោះទេ។ គ្រប់ៗគ្នាមានការសោកស្តាយមែនទែន ចំពោះការបាត់បង់ដំរីនេះ ព្រោះជាធម្មតាដំរីវាស្លូតណាស់ មិនដែលធ្វើអីអ្នកណាទេ។ មិនដឹងថា គេសម្លាប់វាក្នុងបំណងអីទេ បើវាមិនមានភ្លុកផងនោះ។
ដែនជម្រកសត្វព្រៃ ភ្នំព្រិច មានរហូតដល់ទៅ ២២ម៉ឺន ៥ពាន់ហិកតា ហើយមានកងកម្លាំងល្បាតជាង ២០នាក់ មិនអាចដើរល្បាត ២៤ ម៉ោងលើ ២៤ ម៉ោងគ្រប់ទីកន្លែងបាននោះទេ។ ម្យ៉ាងវិញទៀត រដូវនេះ ជារដូវភ្លៀង ដែលធ្វើឲ្យក្រុមល្បាត មានការលំបាកនៅក្នុង ការធ្វើដំណើរកាត់ព្រៃភក់ និងអូរជាដើម។ មិនទាន់ឃើញរបាយការណ៍ ស្តីពីដំរីងាប់ពីដែនជម្រកសត្វព្រៃ នៅឡើយទេ ខណៈដែលក្រុមមន្ត្រីនឹងពិចារណា ចាត់វិធានការបន្តទៀត ក្រៅពីធ្វើការស៊ើបអង្កេត៕
Source from: watphnom-news.com























Loading...




Post a Comment