Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ដឹក​​សំ​បក​​ទឹក​បរិ​សុទ្ធមួយ​គ្រឿង​​បាន​​បើក​​បុកយុវ​ជន​​មួយ​ក្រុម​​មាន​​ស្រីមាន​​ប្រុស​​ជាង១០​​នាក់ដែល​​បាន​នាំ​គ្នា​​រត់​ចេញ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ដឹក​​សំ​បក​​ទឹក​បរិ​សុទ្ធ មួយ​គ្រឿង​​បាន​​បើក​​បុក យុវ​ជន​​មួយ​ក្រុម​​មាន​​ស្រី មាន​​ប្រុស​​ជាង ១០​​នាក់ ដែល​​បាន​នាំ​គ្នា​​រត់​ចេញ ពី​​ក្នុង​​ខា​រ៉ា​អូ​ខេ អូ​​ខេ​​ចា ដើរ​​ឆ្លង​ថ្នល់​​យ៉ាង​ប្រ​សេច​ប្រ​សាច​​ពេញ​​ផ្លូវ នៅ​មុខ​​មជ្ឈ​មណ្ឌល​​ម៉ូ​​ដែន​​៥ តាមផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ដែល​ដើរ ក្រោយ​គេ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

 

​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង ១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ អ្នកបើកបរ​រថយន្ត បាន​ទៅ​ដឹក​សំបក​ទឹកបរិសុទ្ធ នៅ​គីឡូម៉ែត្រ​លេខ​១០ យកទៅ​ក្រុមហ៊ុន ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​យុវជន មួយក្រុម​មាន​គ្នា ១០​នាក់​រត់​ប្រសាច​ឆ្លងផ្លូវ ពី​លិចទៅ​កើត ធ្វើឱ្យ​រថយន្ត​ដែល​កំពុង បើក​ក្នុង​ល្បឿន​លឿន​ផង​នោះ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់ ផ្លោង​បោក​នឹង​កញ្ចក់​រថយន្ត របួសធ្ងន់​តែម្តង​

 

​អ្នកបើករថយន្ត​មានឈ្មោះ ឡុ​ញ ចាន់​ដឿ​ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​អ្នកបើក​ឱ្យ​ក្រុមហ៊ុន USP ដែលមាន​ថៅកែ​ឈ្មោះ អ៊ឹង សុខ​ទ្រី មាន​ទីតាំង​នៅផ្ទះ​លេខ​៦១៨ ផ្លូវ​លេខ​៣៦៩ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ ស្នាក់នៅ​ក្រុមហ៊ុន មាន​ស្រុកកំណើត​នៅ​ភូមិ​ឆ្កិល ឃុំ​ដំណាក់​ចំបក់ ស្រុក​អូរ​សា ក្រុងកែប ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​៕

Wat 031118


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item