Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពត៖ប្រ​ជា​ពល​រដ្ឋ​​ដែល​​រក​ស៊ីដឹក​ជ​ញ្ជូន​​ទំ​និញ​​ក​សិ​ផលនិង​​ផល​​នេសាទ​​ជា​ពិ​សេ​សក្រុម​​អ្នក​រត់​​តាក់​ស៊ីបាន​​ត្អូញ​ត្អែរ​ថា

ខេត្តកំពត ៖ ប្រ​ជា​ពល​រដ្ឋ​​ដែល​​រក​ស៊ី ដឹក​ជ​ញ្ជូន​​ទំ​និញ​​ក​សិ​ផល និង​​ផល​​នេសាទ​ ​ជា​ពិ​សេ​ស ក្រុម​​អ្នក​រត់​​តាក់​ស៊ី បាន​​ត្អូញ​ត្អែរ​ថា នៅ​ពេល​​បង្ក​បង្កើន​ផល​​បាន រួច​ដឹក​​យក​ទៅ​លក់បាន​​ត​ម្លៃ​ថោក ហើយ​​មាន​​កុង​ត្រូល​ជ​ជុះ តាម​​ជំរិត​​ទារ​លុយ​​តាម​​ដង​ផ្លូវ យ៉ាង​ច្រើន​ស្អេកស្កះ ជាពិសេស​កុងត្រូលជជុះ ដុះ​ស្លែ​មួយកន្លែង របស់​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកំពត ដែលមាន​ទីតាំង​នៅតាម ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​មុខ​ផ្សារ ត្រពាំងរ​ពៅ ស្ថិត​ក្នុងភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។​

 

​ក្រុម​អ្នករត់​តាក់ស៊ី មួយចំនួន​បាន​រំលឹកថា សម្តេច ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ខ្លាំងៗ ដល់​កម្លាំង​សមត្ថកិច្ច ដែល​ឈរជើង​នៅតាម បណ្តោយ​ផ្លូវជាតិ​ទាំងអស់ ត្រូវតែ​លុបបំបាត់ ភាពអនាធិបតេយ្យ​ក្នុង​ការដាក់​កុងត្រូលជជុះ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅលើ​ទឹកដី​ខេត្តកំពត គេ​សង្កេតឃើញ មានការ​ដាក់កុង​ត្រូល​ជជុះ ជាច្រើន​កន្លែង ផ្គើន​ទៅនឹង​ចំណាត់ការ របស់​សម្តេច ហ៊ុន សែន ដោយ​មិន​ក្រែង​ញញើត​អ្វី​ឡើយ​។  

 

​ប្រជាពលរដ្ឋ និង​អ្នករត់​តាក់ស៊ី​បាន​ឲ្យ​ដឹងថា ប៉ូលិស​សេដ្ឋកិច្ច​ដែល​ដាក់​កុងត្រូលជជុះ ចាំ​ជំរិត​យកលុយ​ពី​អ្នករកស៊ី​ដឹកទំនិញ បន្តិចបន្តួច​នៅ​ចំណុច​ផ្សារ​ត្រពាំងរ​ពៅ​នោះ មានឈ្មោះ ឆាយ សុខា និង​ឈ្មោះ គឹម ស៊ីថា បាន​បង្កើត​ស្នាក់ការ កុងត្រូលជជុះ​យូ​ឆ្នាំ​មកហើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ និង​ប៉ះ ពាល់​សតិអារម្មណ៍ អ្នករកស៊ី​ដឹកទំនិញ​យ៉ាងធ្ងន់ធ្ងរ ហើយ​ការដាក់​កុងត្រូលជជុះ ចាំ​កាក់​រថយន្ត​ដឹកទំនិញ បង្ខំ​ឲ្យ​បង់លុយ​តាមតែ​ទំនើងចិត្ត ជា​ទង្វើ​ដ៍​អាក្រក់​មួយ​។​

 

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​រិះគន់​ដល់​ប៉ូលិស សេដ្ឋកិច្ច​ខេត្តកំពត ដែល​កំពុង​បន្ត​ដាក់​កុងត្រូលជជុះ បើទោះបីជា​រាជរដ្ឋាភិបាល បានប្រកាស​លប់បំបាត់ សឹង​រាប់​ភ្លេច​ទៅហើយ​ក៏ដោយ ហើយ​កុងត្រូលជជុះ​របស់ ប៉ូលិស​សេដ្ឋកិច្ច នៅ​ចំណុច​ផ្សារ​ត្រពាំងរ​ពៅ តែងតែ​បានធ្វើ​សកម្មភាព ប្រដេញ​ចាប់​រថយន្ត​ដឹកទំនិញ ដែល​បើកបរ​ឆ្លងកាត់​តំបន់ ដែល​ពួកគេ​កាន់កាប់ ហើយ​ភ្លេច​ចូល​បង់លុយ ឬ​បង់លុយ​មិន​គ្រប់ តាម​ការកំណត់​របស់​ពួកគេ​។​

 

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បាន​រិះគន់ថា ការដាក់​ស្នាក់ការ​កុងត្រូលជជុះ​នោះ គ្រាន់តែ​ជា​លេស ដែល​នគរបាល​សេដ្ឋកិច្ច​ខេត្តកំពត ប្រមូល​ផល​ប្រ​យោ​ជ៍​យកទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​ដឹកទំនិញ ទទូច​សូម​ឲ្យ​អាជ្ញាធរខេត្ត មេត្តា​ចុះ​ពិនិត្យ​និង​លប់បំបាត់ កុងត្រូលជជុះ​របស់ ប៉ូលិស​សេដ្ឋកិច្ច​នៅ​ចំណុច​ផ្សារ ត្រពាំងរ​ពៅ​ជាបន្ទាន់ ព្រោះ​កុងត្រូលជជុះ​មួយ​នេះ​បង្ក​ផលប៉ះពាល់ សតិអារម្មណ៍​របស់ ប្រជាពលរដ្ឋ​ខ្លាំង​សម្បើម​ណាស់​៕ ដោយ អួ​ង វឹង

Wat 25117 Wat 25118


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item