Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ដោយ​សារ​តែ​​បើក​​ម៉ូតូលឿន​​ពេក​​ទាក់​​ដៃ​ចង្កូតជា​មួយ​​ម៉ូតូ​​ស​ណ្តោង​​រ៉ឺ​ម៉កប​ណ្តាល​​ឲ្យ​​បុរ​ស​ម្នាក់​​រង​រ​បួស​​ធ្ងន់និង​៣​​នាក់​​ទៀត​​រង​របួស​​ស្រាល

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​តែ​​បើក​​ម៉ូតូ លឿន​​ពេក​​ទាក់​​ដៃ​ចង្កូត ជា​មួយ​​ម៉ូតូ​​ស​ណ្តោង​​រ៉ឺ​ម៉ក ប​ណ្តាល​​ឲ្យ​​បុរ​ស​ម្នាក់​​រង​រ​បួស​​ធ្ងន់ និង​៣​​នាក់​​ទៀត​​ រង​របួស​​ស្រាល កាល​ពី​​វេលា​​ម៉ោង ៩​​និង​​៣០ នា​ទី​​យប់​​ថ្ងៃ​ទី​​២៤ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ តាម​​ប​ណ្តោ​យ ផ្លូវ​ជាតិ​​លេខ​​៤ មុខ​វិទ្យាល័យ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ភាគី​ម្ខាង​ទៀត​ដែល​រងរបួស​ស្រាល បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន បាត់ស្រមោល​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​ធី​ផ្លើស គ្មាន​ស្លាក​លេខ សណ្តោង​រ៉ឺម៉ក​ជិះ​គ្នា ៣​នាក់​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ពេលមកដល់​ចំណុច កើតហេតុ​ស្រាប់​តែមាន ម៉ូតូ​មួយគ្រឿង​ទៀត ជិះ​ម្នាក់ឯង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​ស្រប​ទិស​គ្នា គេច​មិនទាន់​ជ្រុល ទៅ​ទាក់​ដៃចង្កូត​ដួល បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បោក​អូស​នឹង​ថ្នល់​ជិត ១០​ម៉ែត្រ សន្លប់​បាត់ស្មារតី​និង ៣​នាក់​ទៀត របួសស្រាល រីឯ​អ្នកបើកបរ​ម៉ូតូ​សេ​១២៥ បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន បាត់ស្រមោល​តែម្តង​។​

 

​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ មិនទាន់បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល ២០​ឆ្នាំ រងរបួស​ស្រាល រួម​ដំណើរ​ដោយ​ឈ្មោះ ឈាន វ័​ន្ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ដើរ​លក់ ទឹក​ផ្លែឈើ​កញ្ចប់ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​ឈ្មោះ សូរិយា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​ដូចគ្នា ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត នៅ​ភូមិ​ស្លា ឃុំ​ស្វាយ​យ៉ា ខេត្តស្វាយរៀង​៕

Wat 25114


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item