ប្រទេសអេស្ប៉ាញ ៖ នេះជាទិដ្ឋភាពនៃសណ្ឋាគារ Parador de Ronda ដែលសណ្ឋាគារនេះ ជាអតីតទីក្រុងតូចមួយ នៃរដ្ឋ Ronda ក្នុងប្រទេសអេស្ប៉ាញ ដែលមានកម្ពស់ ២៤៦០ ហ្វីតលើនីវ៉ូទឹកសមុទ្រ ហើយសណ្ឋាគារនេះ មានទីតាំងនៅលើជ្រុងនៃជ្រោះ រាងកោងមួយនាទន្លេ Guadalevín River ដែលពុះទីក្រុងជាពីរ ។
នៅសណ្ឋាគារនោះមានអាងហែលទឹក សួនច្បារ និងបន្ទប់ទទួលភ្ញៀវ អ្នកអាចមើលឃើញនូវទស្សនីយភាពនៃទីក្រុងទាំងមូល និងតំបន់ Rajo Canyon នៅរយៈកម្ពស់ ៣៦០ហ្វីតខាងក្រោមសណ្ឋាគារនោះបានផងដែរ សណ្ឋាគារដែលបានបង្ហាញជូនទាំងនេះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវ ភាពភ័យខ្លាចដោយសាតែកម្ពស់របស់វានោះទេ តែថែមទាំងផ្តល់ឲ្យអ្នកដែលបានទៅដល់ទីនោះនូវទេសភាពដ៏ស្រស់បំព្រង និងជាទីគយគន់ ដែលសណ្ឋាគារទាំងនេះត្រូវបានឡើងនៅលើច្រាំងថ្មចោត នៅលើកំពូលនៃទឹកកក និងធ្វើនៅលើដើមឈើដ៏ខ្ពស់៕
Source from: watphnom-news.com























Loading...




Post a Comment