Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖បុរស​​ម្នាក់​​ឈ្មោះឡាយសុ​ផលភេទ​​ប្រុសអា​យុ៣៤​​ឆ្នាំ

​ក្រុង​ប៉ោយប៉ែត ៖ បុរស​​ម្នាក់​​ឈ្មោះ ឡាយ សុ​ផល ភេទ​​ប្រុស អា​យុ ៣៤​​ឆ្នាំ មាន​មុខ​​រប​​រជា​ក​សិ​ករ រស់​នៅ​ក្នុង ភូមិ​​អូរ​​ឬ​​ស្សី​​លើ សង្កាត់​​ផ្សារ​ក​ណ្តា​ល ក្រុង​ប៉ោយ​ប៉ែត ខេត្ត​ប​ន្ទា​យ​មាន​ជ័យ ត្រូវ​ជា​​ប្តី​​ស្ត្រី​​រង​គ្រោះ​​ ដែល​​បាន​​ស្លាប់ ដោយ​​ការ​​ស​ម្រាល​កូននៅ​ក្នុង​គ្លីនិក​ប្រសិទ្ធ ក្រុង​ប៉ោយប៉ែត បានមក​ដល់ទី​ស្នាក់កា​រ សមាគម​ការពារ អ្នកសារព័ត៌មាន​ជាយដែន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ដោយបាន​សំណូមពរ ឲ្យ​ជួយ​ធ្វើការ​ចុះផ្សាយ​ព័ត៌មាន​ពិត ដើម្បី​ជួយ​រក​យុត្តិធម៌ ដល់​រូបគាត់​ដែលជា​ជនរងគ្រោះ​ក្រីក្រ​ម្នាក់​ផង ព្រោះតែ​គាត់​បានដាក់​ពាក្យបណ្តឹង ចូលទៅ​តុលាការ ខេត្តបន្ទាយមានជ័យ តាំងពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ នៅតែ​មិនទាន់មាន​ដំណោះស្រាយ សមស្រប​នៅឡើយ​ទេ​។​

បើតាម​ឈ្មោះ ឡាយ សុផល ជា​ប្តី​ស្ត្រី​រងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​មានឈ្មោះ ហួង ស្រី​ភួង អាយុ ៣៦​ឆ្នាំ មាន​ផ្ទៃពោះ​គ្រប់​ខែ ហើយ​បាន​នាំយកមក សម្រាលកូន​នៅក្នុង គ្លីនិក​ឯកជន​ដែលមាន​យីហោ ប្រសិទ្ធ មាន​ទីតាំងនៅ​ម្តុំ​ព្រះវិហារ​ចាម ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ហើយ​មុនពេល​ស្លាប់ មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៣ ក្រោយពី​ចូលមក​ដល់​ក្នុង គ្លីនិក​ឯកជន ប្រសិទ្ធ នោះ ខាង​ក្រុមគ្រូពេទ្យ បានដាក់​ព្យួរសេរ៉ូម​ឲ្យ​ប្រពន្ធ​របស់គាត់​។ បន្ទាប់មកទៀត មិនដឹង​ជា​ក្រុមគ្រូពេទ្យ​ធ្វើ​អ្វី ខុស​ប្រក្រតី​នោះទេ ដោយបាន​ប្រាប់ថា ប្រពន្ធ​របស់គាត់ ប្រកាច់ និង​ហូរឈាម​ច្រើន តាម​ទ្វារមាស ត្រូវបញ្ជូន​បន្ត​ជាបន្ទាន់​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូរី ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ តែម្តងទៅ ។

 

​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ទៀតថា ពេលមកដល់​មន្ទីរពេទ្យ​បង្អែក​មង្គលបុរី  ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ បានតែ​ទារក​ម្នាក់​ប៉ុណ្ណោះ ចំណែក​ប្រពន្ធ​របស់គាត់ នៅតែ​បន្ត​ហូរឈាម​តាម​ទ្វារមាស រហូតដល់​ស្លាប់ បាត់បង់​ជីវិត​តែម្តង​។ បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ បាន​បន្តទៀតថា ក្រោយពី​ប្រពន្ធ​របស់គាត់ បាន​ស្លាប់បាត់​បង់ជីវិត​រួចមក គាត់​បានដាក់​ពាក្យ​ប្តឹង អ្នកគ្រូ​ពេទ្យឆ្មប​ម្នាក់​ឈ្មោះ តែ ​ដារី ជា​ម្ចាស់​គ្លីនិក​ប្រសិទ្ធ នោះ​ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​ម៉ឺន​ដុល្លារ និង​សូម​ឲ្យ​ចាត់ការ​ឈ្មោះ តែ ដារី ទៅតាម​ផ្លូវច្បាប់ ។

ឈ្មោះ​ឡាយ សុផល បានដាក់​ពាក្យបណ្តឹង ចូល​តុលាការ​តាំងពី​ថ្ងៃទី​១៥ ខែមករា រហូតមកដល់​ពេលនេះ មាន​រយពេល​ជិត​មួយឆ្នាំ​ហើយ មិនទាន់មាន​ដំណោះស្រាយ នៅឡើយ​ទេ ព្រោះតែ​គាត់ ជា​ជនរងគ្រោះ​ក្រីក្រ​។ ឈ្មោះ​ ឡាយ សុផល បាន​សំណូមពរ​ដល់ ថ្នាក់ដឹកនាំ​តុលាការខេត្ត​បន្ទាយមានជ័យ ដែល​គេ​មាន​ជំនឿ​ទុកចិត្ត​ថា ជា​ស្ថាប័ន​តុលាការ​គំរូ សម្រាប់​ទូទាំងប្រទេស​នោះ មេត្តាជួយរ​ករក​យុត្តិធម៌ ដល់​រូបគាត់​ជា​ជនរងគ្រោះ​ក្រីក្រ ឲ្យ​មាន​តម្លាភាព​ផង ។ ជុំវិញ​បញ្ហា​ខាងលើនេះ ម្ចាស់​គ្លីនិក ប្រសិទ្ធ ដែល​រង​ការចោទប្រកាន់​នេះ មិនទាន់​អាច​សុំ​ការបំភ្លឺ​បានឡើយ​៕ ដោយ ចិន្តា​

Wat 25111 Wat 25112 Wat 25113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item