Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ជន​បរ​ទេស​​ម្នាក់បាន​​ស្លាប់​​ភ្លា​មៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុហើយ​​ស្ត្រី២​​នាក់​​ទៀត​​ដែល​​ក្នុង​នោះ​​មាន​​ខ្មែរ​​ម្នាក់

​ខេត្ត​ព្រះសីហនុ ៖ ជន​បរ​ទេស​​ម្នាក់ បាន​​ស្លាប់​​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ហើយ​​ស្ត្រី ២​​នាក់​​ទៀត​ ​ដែល​​ក្នុង​នោះ​​មាន​​ខ្មែរ​​ម្នាក់ រង​រ​បូស​​ធ្ងន់​​ស​ន្លប់​​ស្តូក​ស្តឹង សល់​​​តែ​​ដ​ង្ហើម​ច​ង្រិត ក្នុង​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ដ៏​​រ​ន្ធត់​​មួយ បង្ក​ឡើង​​ដោយ​​ម៉ូ​តូ​​ធំ​​ម៉ា​ក​រី​បែ​ល បើក​បុក​ជាមួយ​រថយន្ត ឡិច​ស៊ី​ស កាលពី​វេលា​ម៉ោង ២១​និង​៥០ នាទី​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​ឯករាជ្យ នៅត្រង់ចំណុច​ខាងមុខ ផ្ទះសំណាក់​ណា​សា ស្ថិតក្នុង​ភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ខេត្ត​ព្រះសីហនុ​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា គេ​ឃើញ​ជនបរទេស​ចំនួន ២​នាក់ គឺ​ស្រី​មួយ​ប្រុស​មួយ បាន​ជិះ​ម៉ូតូ​ម៉ាក រី​បែ​ល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AE1785 ឌុប​គ្នា​បើកបរ​ក្នុង​ល្បឿន​លឿន ដូច​គេ​ហោះ​ក្នុង​គោលដៅ ពី​ភ្លើងស្តុប​មន្ទីរពេទ្យ ចំការចេក​ឆ្ពោះទៅ​ទិស​ខាងលិច លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​វ៉ា​ក់​ជាមួយ​និង​រថយន្ត ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L3309 ដែល​បើក​ឆ្លងផ្លូវ​កាត់​ពីមុខ គេច​មិនទាន់​ក៏​បុក យ៉ាង​ពេញទំហឹង​ចំ​ទ្វារ​ផ្នែក​ខាងមុខ បណ្តា​ល​​ឲ្យ​ជនបរទេស ជា​អ្នកបើក​ម៉ូតូ​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង ហើយ​ស្រី្ត​ដែល​ជិះ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស​ន្ល​ប់​ស្តូកស្តឹង ដោយសារតែ​ដួល​បោក​ក្បាល ទៅលើ​ផ្លូវថ្នល់​។​

ចំណែក​ស្ត្រី​ម្នាក់ ដែល​ជិះ​នៅក្នុង​រថយន្ត ក៏​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ ដោយសារតែ​កម្លាំង​ម៉ូតូ បុក​ផ្ទប់​ជា​នួ​យ​ទ្វារ​រថយន្ត រីឯ​អ្នកបើកបរ​រថយន្ត រងរបួស​បន្តិចបន្តួច​ប៉ុណ្ណោះ​។ អ្នកបើករថយន្ត​ឡិច​ស៊ី​ស មានឈ្មោះ មាស វ៉ាន់​សាក់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រងរបួស​បន្តិចបន្តួច រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ រស់ ខាត់​រី​យ៉ា អាយុ ២៧ ឆ្នាំ​រងរបួស​ធ្ងន់ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភ្នំពេញ បានមក​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ពិធីមង្គលការ​បងប្អូន ហើយ​ស្ត្រី​រងគ្រោះ​ត្រូវបាន បញ្ជូន​មកកាន់​មន្ទីរពេទ្យ ក្រុងភ្នំពេញ ដើម្បី​ជួយសង្គ្រោះ​ផងដែរ​៕

Wat 2511


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item