Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ក្នុង​​ស្រុក​​កោះ​ធំនិង​​ស្រុក​​ស្អាងខេត្ត​ក​ណ្តា​ល បាន​​រអ៊ូ​រទាំនិង​​ស​ម្តែង​​ភាព​​ក្តៅ​ក្រ​ហាយ

​ខេត្តកណ្តាល ៖ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ ក្នុង​​ស្រុក​​កោះ​ធំ និង​​ស្រុក​​ស្អាង ខេត្ត​ក​ណ្តា​ល  បាន​​រអ៊ូ​រទាំ និង​​ស​ម្តែង​​ភាព​​ក្តៅ​ក្រ​ហាយ ចំ​ពោះ​​ភាព​អ​នា​ធិប​តេយ្យ នៃ​ការ​ប្រើ​ប្រាស់​​រ​ថ​យន្ត ដឹក​ជញ្ជូន​​គ្រឿង​សំ​ណង់ ផ្ទុក​​លើស​​ទ​ម្ងន់ ក៏​ដូច​ជា​​ការ​ប្រើ​ប្រាស់​​​​ផ្លូវ​​សា​ធារ​ណៈ សម្រាប់​សាង​ទំនិញ​បង្ក​ផលប៉ះពាល់ ដល់​អ្នកដំណើរ​ជាទូទៅ ប៉ុន្តែ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​នេះ​ទេ​។ សូម្បីតែ​មានការ​ផ្លាស់ប្តូ​រ អភិបាលខេត្ត​រួចហើយ​ក៏ដោយ ក៏​អ្វីៗ នៅតែ​ដដែល ដូច្នេះហើយ​បានជា​ប្រជាពលរដ្ឋ នាំគ្នា​ទទូច​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​គេ​សង្ស័យថា ទំនិញ​ជា​ប្រភេទ​គ្រឿងសំណង់ ដែល​ដឹកជញ្ជូន​តាម​សា​ឡង់​ធំៗ ចូល​តាម​ច្រក​ជ្រៃ​ធំ របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន ជា​ផ្នែក​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ ច្រើនសន្ធឹក​សន្ធាប់​។

 

​លោក​ផ្កាយ​២ ឡៅ តុង​ហាន ដែលជា​ប្រធាន​ក្រុមហ៊ុន ហង្ស បានធ្វើ​សកម្មភាព នាំចូល​គ្រឿងសំណង់​គ្រប់​ប្រភេទ មកពី​ស្រុក​យួន​តាម​ច្រក ជ្រៃ​ធំ​រាប់សិប​ឆ្នាំ​មកហើយ ដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើ​ឲ្យ ខូចខាត​ផ្លូវ​ស្ពាន​ជា​ញឹកញាប់ គ្មាន​ក្រែង​ញញើត​អ្វី​នោះឡើយ ហើយ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ ឲ្យ​តែ​ក្រឡេកឃើញ​រថយន្ត ដឹកជញ្ជូន​គ្រឿងសំណង់​របស់លោក ឡៅ តុង​ហាន ដែលមាន​ឈ្មោះ​ហង្ស ជា​សញ្ញា​សម្គាល់ គឺ​គ្មាន​នរណាម្នាក់ ហ៊ាន​ទៅ​ក្បែរ​ទេ​។ លោក​ផ្កាយ​២ ឡៅ តុង​ហាន បាន​នាំចូល​គ្រឿងសំណង់ ដឹកជញ្ជូន​តាម​សា​ឡង់​ធំៗ ដែល​ក្នុង​មួយ​សា​ឡង់ៗ ផ្ទុក​កុងតឺន័រ​ច្រើនសន្ធឹក​សន្ធាប់ មិនមាន​ការបង់ពន្ធ ត្រឹមត្រូវ​នោះទេ គឺ​លោក ឡៅ តុង​ហាន បាន​ប្រើប្រាស់​អំណាច និង​មុខតំណែង​របស់គាត់ ក្នុងការ​រកស៊ី​នាំចូល គ្រឿងសំណង់​តាម​រូបភាព បង់ពន្ធ​មិន​គ្រប់​ឬ​ទំនាក់ទំនង ជាមួយ​ជំនាញ​គយ ឲ្យ មានការ​លើកលែង​ពន្ធ​តែម្តង​។​

 

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ស្អាង បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់ថ្ងៃ​មាន​កប៉ាល់ និង​សា​ឡង់​ធំៗ​ដឹក​កុងតឺន័ រ​គ្រប់​ប្រភេទ​ប្រមាណ ១០​ទៅ​២០ គ្រឿង​តាម ច្រកព្រំដែន​ជ្រៃ​ធំ មក​ចូល​ចត​តាម​ច្រាំងទន្លេ​បាសាក់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​គយ ព្រោះ​ជាធម្មតា ការ​នាំចូល​ទំនិញ​ត្រូវតែ​យកទៅ លើកដាក់​នៅ​កំពង់ផែ ឬ​ផែស្ងួត ដែល​គេ​និយម​ហៅថា ផែ​ចុង​ទី ប៉ុន្តែ​លោក​ផ្កាយ​២ ឡៅ តុង​ហាន មាន​សិទ្ធិអំណាច​ឡើង​ទំនិញ តាម​ច្រាំងទន្លេ​យ៉ាង​អនាធិបតេយ្យ បង្ហាញ​យ៉ាងច្បាស់​ថា គ្រឿងសំណង់​ដែល​លោក​ផ្កាយ​២ ឡៅ តុង​ហាន នាំចូល​ពី​ស្រុក​យួន​នោះ មាន​ភាពមិនប្រក្រតី ឬ​បង់ពន្ធ​មិន​គ្រប់ ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ពិនិត្យមើល​ឡើងវិញ​ផង ឲ្យ​ស្របតាម​គោលការណ៍ កែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​។

មន្ត្រី​តូចតាច​មួយចំនួន បាន​ធ្លោយ​ឲ្យ​ដឹងថា គ្រឿងសំណង់​របស់លោក​ផ្កាយ​២​ឡៅ តុង​ហាន ដែល​នាំចូល តាម​ច្រក​ជ្រៃ​ធំ​នេះ ធ្វើឡើង​ដោយ​ការប្រើប្រាស់ ឥទ្ធិពល​អំណាច និង​ក្រោម​ស្បែក​ជា​យោធា ដែល​គេ​សង្ស័យថា មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ គ្រប់​ចំនួន​នោះទេ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ រាប់ពាន់​លាន​រៀល​ក្នុង​មួយខែៗ នេះ​មិនទាន់​និយាយ​ដល់ ការខូចខាត​ស្ពាន និង​ផ្លូវ​ដោយសារតែ​ការដឹក​ជ​ញ្ជូ ន​លើស​ទម្ងន់​នោះទេ​។ មានការ​បញ្ជាក់​ផងដែរ​ថា សម្រាប់​ការនាំ​ចូល​ទំនិញ​ប្រភេទ​គ្រឿងសំណង់ របស់លោក​ផ្កាយ​២ ឡៅ តុង​ហាន មិន​ត្រឹមតែ​បង់ពន្ធ​ជូន​រដ្ឋ​មិន​គ្រប់​ចំនួន​ប៉ុណ្ណោះ​ទេ សូម្បីតែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តូចតាច គឺ​ពួកគេ​មិន​ហ៊ាន​ទៅ​ក្បែរ​ផង ជាពិសេស​ការបំផ្លាញ ផ្លូវជាតិ​លេខ​២១​បេ ក៏​លោក ផៃ ប៊ុន​ឈឿន រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ដែលមាន​វិធានការ​ម្តងណា​ឡើយ​៕

Wat tonghan


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item