Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ជប៉ុន៖ស្ថិត​ក្នុង​​ស​ម្លៀក​បំ​ពាក់ដែល​ជា​​ខោ​​លី​​អូនិង​​អាវ​ទ្រ​នាប់​​កំ​ប៉ិត​​ឡិ​តមនុ​ស្ស​​ប្រុស​​ស្រី​​បាន​​ប្រ​ញាយ​​គ្នានៅ​មុខ​​ហាង​​លក់​​ស​ម្លៀក​បំ​ពាក់

​ប្រទេស​ជប៉ុន ៖ ស្ថិត​ក្នុង​​ស​ម្លៀក​បំ​ពាក់ ដែល​ជា​​ខោ​​លី​​អូ និង​​អាវ​ទ្រ​នាប់​​កំ​ប៉ិត​​ឡិ​ត មនុ​ស្ស​​ប្រុស​​ស្រី​ ​បាន​​ប្រ​ញាយ​​គ្នា នៅ​មុខ​​ហាង​​លក់​​ស​ម្លៀក​បំ​ពាក់ មួយ​ក​ន្លែង​ក្នុង​ប្រ​ទេស​​ជ​ប៉ុន ដើ​ម្បី​​ទទួ​ល​បាន​​ឱ​កាស ចូល​យក​​ស​ម្លៀក​បំ​ពាក់​​ថ្មីៗ ដោយ​​ឥត​គិត​ថ្លៃ​ ពី​សំណាក់​ម្ចាស់​ហាង ដែល​នេះ​គឺជា​កម្មវិធី ផ្សព្វផ្សាយ​របស់​ហាង​សម្លៀកបំពាក់  Desigual​ដែលមាន​ម្ចាស់​មកពី ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។​

 

​ម្ចាស់​ហាង​បាន​ព្យាយាម ធ្វើការ​ឃោសនា​ពិសេស​មួយ គឺ​ឲ្យ​តែ​អ្នកណា​ហ៊ាន ស្រាត​ខោអាវ​នោះ នឹងមាន​ឱកាស​ទទួល​បាន សម្លៀកបំពាក់​ថ្មី ពី​ហាង​មួយ​នេះ ដោយ​ឥតគិតថ្លៃ​។ មនុស្ស​ប្រុស​ស្រី​ប្រមាណ ៣៥០ នាក់​បាន​ឈរ​តម្រង់​ជួរ​គ្នា នៅមុខ​ហាង​នោះ​ដែល​ស្ថិតនៅ ក្នុង​តំបន់​ហា​រ៉ា​ជូ​គូ តាំងពីព្រឹក​ព្រលឹម​ស្រាងៗ ដោយ​មិន​ខ្លាច​អាកាសធាតុ ភ្លៀង​ផ្គរ​ឡើយ​។ តែ​ការផ្តល់ជូន​ពិសេស​នោះ បានត្រឹមតែ​ចំនួន ១០០ នាក់​ប៉ុណ្ណោះ​។​

សម្រាប់​ឳ​កាស​ដ៏​ពិសេស​នេះ ម្ចាស់​ហាង​បានដាក់​លក្ខខណ្ឌ ឲ្យ​បុរស​ស្ត្រី​មាន​វ័យ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ទើប​អាច​ទទួលបាន​សិទ្ធិ ចូលរួម​ក្នុង​កម្មវិធី​នេះ​។ គួរ​បញ្ជាក់ថា នៅ​ប្រទេស​ជប៉ុន ហាង​លក់​សម្លៀកបំពាក់ មកពី​អេ​ស្ប៉ា​ញ​នេះ មាន​សាខា​ចំនួន ៩​ដែល​ហើយ​ក្រុមហ៊ុន​Desigual​បាន​បើកហាង​លក់​សម្លៀកបំពាក់ ផ្តល់​សេវាកម្ម​បែបនេះ ចំនួន ៣៣០ កន្លែង ចំនួន ៩៨ ប្រទេស​នៅ​ទូទាំង​ពិភពលោក​៕

SONY DSC SONY DSC SONY DSC SONY DSC


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item