Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ម៉ូ​តូ​​ពីរ​​គ្រឿង​​បាន​​បោល​​បុក​​គ្នាប​ណ្តា​ល​​ឲ្យ​​ម​នុ​ស្ស៥នាក់​​បាន​​រង​របួស​​ធ្ងន់កាល​ពី​​វេ​លា​​ម៉ោង១១​​និង​​៤៥

រាជធានី​ភ្នំពេញ ៖ ម៉ូ​តូ​​ពីរ​​គ្រឿង​​បាន​​បោល​​បុក​​គ្នា ប​ណ្តា​ល​​ឲ្យ​​ម​នុ​ស្ស ៥ នាក់​​បាន​​រង​របួស​​ធ្ងន់ កាល​ពី​​វេ​លា​​ម៉ោង ១១​​និង​​៤៥ នា​ទី​​ថ្ងៃ​ត្រង់​​​ទី​​១៦ ខែ​វិច្ឆិ​កា ឆ្នាំ​២០​១៣ នៅ​តាម​​ប​ណ្ដោ​យ​​ផ្លូវ​ជាតិ​​លេខ​​៤ មុខ​​ភូមិ​​ផ្សារ​​កំ​បូល សង្កាត់​​កំ​បូល ខណ្ឌ​​ពោធិ៍​​សែន​​ជ័យត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាមៗ​ផងដែរ ហើយ​ម៉ូតូ​ទាំង ២ គ្រឿង​ត្រូវបាន​យកទៅ​រក្សាទុក ដើម្បី​រងចាំ​ដោះស្រាយ​បន្ត​។​

ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ រួមមាន​១-​ឈ្មោះ ថា ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ជា​អ្នកបើកបរ រងរបួស​បាក់ឆ្អឹង​ដងកាំបិត​ខាងស្ដាំ ទី​២-​ឈ្មោះ ជួង ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ របួស​បែកក្បាល ខាងក្រោយ ទី​៣-​ឈ្មោះ អឿន ជំរឿន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​៨ ទាំងបី​នាក់​ជា​បងប្អូន ជីដូនមួយ​និង​គ្នា ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ច្បា​មន ឃុំ​កុមា​រាជា ស្រុក​បាទី​ខេត្ត​តា​កេវ​។

 

​ជនរងគ្រោះ​ទាំង ៣ នាក់​នេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង ហើយ​ភាគី​បង្ក​ក៏​រងរបួស​ធ្ងន់​ផងដែរ​ទី​១-​ឈ្មោះ អ៊ុក សុ​ផា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​៩១១ រងរបួស​បែកក្បាល​ស​ន្ល​ប់​ឈឹង ទី​២- ឈ្មោះ ប្រាជ្ញ វាសនា ភេទ​ប្រុស អាយុ​២៥ ឆ្នាំ​ជា​យោធា​នៅ​អង្គភាព​៩១១ របួស​បាក់ក​ជើងឆ្វេង​។ អ្នករបួស​ទាំងអស់ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​ភាគី​បង្ក​ជិះ​ម៉ូតូ​ម៉ាក យ៉ា​មា​ហា​ស៊ី​រូស​ពណ៌​ខ្មៅ អត់​ស្លាក​លេខ​។​

 

​មុនពេល​កើតហេតុ​ភាគី​ម៉ូតូ​គុប​ជ្រុង ជិះ​គ្នា ៣ នាក់​ក្នុងទិសដៅ ពី​កើ​តទៅ​លិច នៅពេល​មកដល់​ចំណុចកើតហេតុ ស្រាប់តែ ភាគី​ម៉ូតូ​បង្ក​ជា​យោធា ជិះ​គ្នា​ពីរ​នាក់​បើក​ឆ្លងផ្លូវ ពី​ត្បូង​ទៅ​ជើង ពេលនោះ​ដោយសារ​បាំង ជាមួយ​រថយន្ត​មួយគ្រឿង មើលមិនឃើញ​ក៏​ជ្រុល ទៅបុក​ម៉ូតូ​ជនរងគ្រោះ ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ រងរបួស​ទាំងអស់គ្នា​តែម្ដង​៕

Wat 161127


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item