Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស្ត្រី២នាក់​​ម្តាយ​​និង​​កូន​​បាន​​ស្លាប់​​ភ្លាម​ៗយ៉ាង​​អា​ណោ​ច​អា​ធ័មហើយ​​ក្មេង​ប្រុស​​​​ចំ​នួន២

រាជធានី​ភ្នំពេញ ៖ ស្ត្រី ២ នាក់​​ម្តាយ​​និង​​កូន​​បាន​​ស្លាប់​​ភ្លាម​ៗ យ៉ាង​​អា​ណោ​ច​អា​ធ័ម ហើយ​​ក្មេង​ប្រុស​​​​ចំ​នួន ២ នាក់​​ផ្សេង​ទៀត​​បាន​​រង​របួស ដោយ​​សារ​​រថ​យន្ត​​ធុន​ធំ​​ដឹក​​ទ្រុង​មាន់ ចុះ​​ពី​លើ​ស្ពាន​​ព្រះ​មុ​នី​វង្ស​​​ថ្មី ​​ជ្រុល​​ទៅ​បុក​​ម៉ូ​តូ​របស់​​ជន​រង​គ្រោះ ពី​ក្រោយ​​មួយ​​ទំហឹង ហើយ​ជ្រុល​ទៅបុក គូទ​រថយន្ត​ធុន​ដ្រា មួយគ្រឿង របស់​មន្ត្រីនគរបាល​ម្នាក់ រង​ការខូចខាត​ផងដែរ នៅ​គល់ស្ពាន​ព្រះ មុនី​វង្ស​ថ្មី​ខាងកើត​ស្ថិត ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១១​និង​៥០ នាទី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

ជនរងគ្រោះ​ជា​ម្តាយ​មានឈ្មោះ មោង ម៉ាច អាយុ ៥៦​ឆ្នាំ និង​កូនស្រី​មានឈ្មោះ នួន ណាវី អាយុ ៣០​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈដែល​ក្មេងប្រុស ២​នាក់ ដែល​ត្រូវជា​ចៅ និង​កូនប្រុស​ឈ្មោះ មករា អាយុ ៤ ឆ្នាំ និង​ឈ្មោះ វិសាល អាយុ ៣​ឆ្នាំ បាន​រងរបួស​ស្រាល ។ ជនរងគ្រោះ​ទាំង​៤ នាក់​នេះ រស់នៅ​ភូមិ​ព្រែក​ជាង​គង់ សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ​។

 

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ដឹក​ទ្រុងមាន់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8944 បើក​ដោយ​បុរស​ម្នាក់ បាន​បើកបរ ក្នុងទិសដៅ​ឡើង ស្ពាន​ព្រះមុនីវង្ស​ថ្មី ពី​លិចទៅ​កើត ហើយ​នៅពេល​ចុះ​ពី​ស្ពាន ស្រាប់តែ​រថយន្ត​នោះ ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ​របស់​ជនរងគ្រោះ ទាំង​កំរោល​តែម្តង មិនដឹងថា មកពី​មូលហេតុ​អ្វី​នោះទេ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ ។​

 

​រថយន្ត​បង្ក​ដែល​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅបុក​គូទ រថយន្ត​ធុន​ដ្រា មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-8858 បើក​ដោយ​បុរស​ម្នាក់ មានឈ្មោះ សេង បូរី អាយុ ៣៥​ឆ្នាំ ជា​មន្ត្រីនគរបាល រស់នៅ​ផ្ទះ​លេខ ២០០ ផ្លូវ​លេខ​១៥០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។ អ្នកបើករថយន្ត​បង្ក​ឈ្មោះ អោក ដា​រ៉ា អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០៩ ផ្លូវ​លេខ ៣០៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​៕

Wat 1711 Wat 17111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item