ខេត្តបាត់ដំបង ៖ បុរស ២ នាក់បានបើកម៉ូតូឌុបគ្នាទៅបុករោង ដែលត្រូវបានសាងសង់ សម្រាប់ឡើងផ្ទះថ្មី នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ ហើយម្នាក់ទៀតរងរបួស នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងហេតុការណ៍នេះ ជនរងគ្រោះឈ្មោះ អឹម វុទ្ធី អាយុ ៥៣ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ទៀង សុឃឿន អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំងពីរនាក់ រស់នៅស្រុកសំពៅលូន នោះតែម្តង។ មុនពេលកើតហេតុ លោក ឆាយ ធី បានធ្វើពិធីឡើងគេហដ្ឋានថ្មី ដោយសង់រោងនៅលើចិញ្ចើមផ្លូវ ក៏ស្រាប់តែជនរងគ្រោះទាំង ២នាក់ ដែលបើកម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿនជ្រុលទៅបុករោងឡើងផ្ទះនោះ បណ្តាលឲ្យដួលបាក់.កស្លាប់ និងរបួសទាំងពីរនាក់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment