Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ចិន៖លោកPanCha​ngwuបាន​​ប្រ​ព្រឹត្ត​​​អំ​ពើ​ផិត​​ក្បត់​​ប្រ​ព​ន្ធដោយ​​លួច​លាក់​​ទៅ​​មាន​​ស្រី​​ខាង​ក្រៅដែល​​នាំ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​សង្គម​​នោះ

​ប្រទេស​ចិន ៖ លោក Pan Cha​ngwu បាន​​ប្រ​ព្រឹត្ត​​​អំ​ពើ​ផិត​​ក្បត់​​ប្រ​ព​ន្ធ ដោយ​​លួច​លាក់​​ទៅ​​មាន​​ស្រី​​ខាង​ក្រៅ ដែល​​នាំ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​សង្គម​​នោះ ត្រូវ​បាន​​ប​ណ្តេញ​ចេញ​ពី​​មុខ​តំ​ណែង ដោយ​​នា​យក​ដ្ឋាន​​ឃោ​ស​នា គណៈ​កម្មា​ធិការ​​ខណ្ឌ Lanshan បន្ទាប់​ពី​​ការ​ស៊ើបអង្កេត​ដឹងថា  លោក Pan Changwu បាន​លួចលាក់​មាន​សា​ហាយ​ស្មន់ ដូច​សេចក្តីរាយការណ៍ ពី​ភរិយា​របស់គាត់​។​

 

​នារី​ជា​ស្ត្រី​កំណាន់ និង​នាយក​ការិយាល័យ ព្រៃឈើ​ខណ្ឌ Lanshan, Pan Changwu បាន​មាន​ទំនាក់​ទំ​នង​​ផ្លូវ​ភេទ ដោយ​​ខុស​ច្បាប់​​ជាមួយគ្នា អស់​រយៈពេល​យូរ​មកហើយ​។ នាង​ក៏បាន​បង្ហោះ​រូបថត​ស្និទ្ធស្នាល ជាមួយ​លោក Pan Changwu ជាច្រើន​សន្លឹក នៅលើ​បណ្តាញ​សង្គម ក៏ដូចជា​កំណត់ត្រា​សារ ទំ​នាក់​ទំ​នង​សា​សង ណាត់​ជួប​គ្នា​ជា​ច្រើន​​ទៀត​។

 

​តាមរយៈ​ការស៊ើបអង្កេត របស់​គណៈកម្មការ អធិការកិច្ច​ខណ្ឌ បាន​ពិចារណា និង​សម្រេច​ដកហូត​តំណែង របស់លោក Pan Changwu ជា​អនុ​លេខាធិការ  និង​ជា​សមាជិក នៃ​គណៈកម្មាធិការ​បក្ស ការិយាល័យ​ព្រៃឈើ​ខណ្ឌ​, ក៏ដូចជា​ស្នងការ​នយោបាយ​នៃ​ការិយាល័យ​សន្តិសុខ​សាធារណៈ ព្រៃឈើ​ខណ្ឌ​នេះ​តែម្តង ។​
 

​ប្រសិនបើ​គិត​ទៅតាម​នីតិវិធី​ច្បាប់ ករណីនេះ​ក៏ត្រូវ​បានស្នើ ទៅកាន់​គណៈកម្មាធិការ អចិន្ត្រៃយ៍​សមាជ​ប្រជាជន​ថា លោក Pan Changwu ត្រូវបាន​ដកចេញ ពីមុខ​តំណែង​របស់គាត់ ជា​ប្រធានការិយាល័យ ព្រៃឈើ​ខណ្ឌ​ជា​ផ្លូវ​ការណ៍ ។ នាយកដ្ឋាន​ឃោសនា គណៈកម្មាធិការ​ខណ្ឌ Lanshan អះអាងថា នៅ​​ដើម​ខែ​​ក​ញ្ញា​ឆ្នាំ​នេះ គ​ណៈ​កម្ម​ការ​​អធិ​ការ​កិច្ច​វិន័យ​ខណ្ឌ បានទទួល​នូវ​ឈ្មោះ​ពិត​មួយ រាយការណ៍​ពី​កម្មករ​ស្រី​ឈ្មោះ Tang X មកពី​ក្រុមហ៊ុន​ទឹកស្អាត​មួយ និយាយ​ក្នុង​សេចក្តីលម្អិត​ថា នាង​និង Pan Changwu បាន​ក្បត់ចិត្ត​ប្តី​ឬ​ប្រពន្ធ​ជាមួយគ្នា ។

 

​បន្ទាប់មក​គណៈកម្មកា​រ អធិការកិច្ច​វិន័យ​ខណ្ឌ ក៏បាន​បើក​ការស៊ើបអង្កេត ដោយបាន​រកឃើញថា លោក Pan Changwu ពិតជា​បាន​ប្រព្រឹត្ត អំពើ​ផិតក្បត់​ប្រពន្ធ ទៅ​មាន​ស្ត្រី​ខាងក្រៅ​ប្រាកដ​មែន ។ ដូច្នេះ​ពួកគេ​ត្រូវ​ផ្តល់ ការដាក់ទណ្ឌកម្ម ព្រមាន​ធ្ងន់ធ្ងរ​នៅក្នុង​សួន កាលពី​ថ្ងៃទី​២៣ ខែតុលា និង​សម្រេច​ដេញចេញ​ពីមុខ​តំណែង ដែល​ជាប់​ពាក់ព័ន្ធ ទាំងអស់​របស់គាត់ ដើម្បី​ជាការ​ព្រមាន មន្ត្រី​ដទៃទៀត កុំ​ឲ្យ​យក​គំរូ​តាម​៕

Wat 171112 Wat 171124 Wat 171125


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item