Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ស្ត្រី​ម្នាក់​អាយុ​៣៤​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ក្រោយពេល​សម្រាលកូន​ទី​៤​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​មាន​យីហោ​ឈ្មោះ ដឺលុ​ច្ស ឋិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​បន្សល់ទុក​នូវ​ទារក​អាយុ​១​ថ្ងៃ​និង​កូន​ចំនួន​៣​នាក់​ផ្សេងទៀត​ក្នុងបន្ទុក​កំព្រាម្តាយ​របស់ខ្លួន កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ ។​

​បុរស​ឈ្មោះ​ជុច ប៊ុន​ឡៃ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវជា​ប្តី​របស់​រងគ្រោះ​ដែល​ស្លាប់​ក្រោយពេល​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​ដឺ​លុ​ច្ស​នោះ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ប្រពន្ធ​របស់គាត់​ឈ្មោះ​ឡេង សោ​ភ័​ណ្ឌ បាន​ឈឺពោះ​ត្រូវ​សម្រាលកូន​លើក​ទី​៤ រួច​ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​យីហោ ដឺ​លុ​ច្ស ដើម្បី​សម្រាលកូន​ក្នុងតម្លៃ​១៥០​ដុល្លារ​អាមេរិក ។ ប៉ុន្តែ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ឯកជន​នោះ​ប្រពន្ធ​របស់គាត់​មិនទាន់​សម្រាលកូន​ភ្លាមៗ​ទេ ហើយ​ដល់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​១៦​ល្ងាច​ទើប​ប្រពន្ធ​គាត់​ចាប់ផ្តើម​ឈឺពោះ​ខ្លាំង​និង​ក៏​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​នេះ​

​បុរស​ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ទៀតថា ក្រោយ​សម្រាលកូន​ហើយ​បាន​មួយសន្ទុះ ស្រាប់តែ​ប្រពន្ធ​របស់គាត់​មាន​អាកា​រៈប្រកា​ច់ ថប់ដង្ហើម ស្រែក​ស្រវាស្រទេញ​ឲ្យ​គាត់​ជា​ប្តី​ជួយ​ផងៗ ។ ភ្លាមៗ​នោះ​ក្រុមគ្រូពេទ្យ​ដែល​បង្កើត​ទារក​ឲ្យ​ប្រពន្ធ​របស់គាត់​បាន​អះអាង​ប្រាប់​គាត់​ថា មិន​អី​ទេ ខណៈដែល​ស្ថានភាព​របស់​ប្រពន្ធ​គាត់​ចាប់ផ្តើម​ធ្ងន់ធ្ងរ​ឡើងៗ ។ ត​មក​ទើប​ក្រុម​គ្រួ​ពេទ្យ​នៅ​មន្ទីរពេទ្យ​ឯកជន​នេះ​សម្រេច​បញ្ជូន​ប្រពន្ធ​គាត់​មកកាន់​មន្ទីរពេទ្យ​ជប៉ុន​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល ប្រពន្ធ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាន​ត្រឹម​បន្សល់ទុក​នូវ​ទារក​ទើប​ចាប់កំណើត​បាន​មួយថ្ងៃ​មិនទាន់​ស្គាល់មុខ​ម្តាយ​ប៉ុណ្ណោះ ។​

​លោក​ជុច ប៊ុន​ឡៃ ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​និង​ត្រូវជា​ឪពុក​ទើប​ចាប់កំណើត​បាន​មួយថ្ងៃ​ក៏​កំព្រាម្តាយ​នោះបាន​សម្តែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង​និង​ចោទប្រកាន់​ទៅលើ​ក្រុម​គ្រួ​ពេទ្យ​នៃ​មន្ទីរពេទ្យ​ឯកជន​ដឺ​លុ​ច្ស​ថា  មានការ​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​ទើប​បណ្តាល​ឲ្យ​ប្រពន្ធ​របស់គាត់​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ចោល​កូន​និង​ចោល​រូបគាត់ ។​

​ដោយឡែក លោកស្រី ពេជ្រ ច​ន្តា ដែលជា​ពេទ្យឆ្មប​បង្កើត​ទារក​និង​លោកស្រី រ៉ុង នីរ​ត្ន័ ប្រធាន​គណនេយ្យ​គ្លីនិក​ដឺ​លុ​ច្ស បាន​អះអាងថា ទាក់ទង​នឹង​ការ​សម្រាលកូន​របស់​ស្ត្រី​ជា​ជនរងគ្រោះ​នោះ គឺ​ក្រុម​គ្រួ​ពេទ្យ​បាន​ខិតខំ​ធ្វើការ​សម្រាល​ស្របតាម​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ហើយៗ ក្រុមគ្រូពេទ្យ​ក៏បាន​ព្យាយាម​សង្គ្រោះ​ស្ត្រី​រងគ្រោះ​យ៉ាង​អស់ពី​លទ្ធភាព​និង​សមត្ថភាព​ផងដែរ៕​

822417_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item