Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ​ជា ចាន់ណា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងមហាផ្ទៃ ដែល​ក្លាយជា​ជន​ត្រូវ​ចោទ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ព្រោះតែ​បើករថយន្ត​ដេញ​បុក​និង​បំផ្លិចបំផ្លាញ​រថយន្តរ​បស់​គេ​នោះ​ត្រូវបាន​លោក​ជួន សុរា​សី ជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ឲ្យ​ឋិត​នៅក្រៅ​ការឃុំខ្លួន​ហើយ នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ។​

យោងតាម​ពាក្យបណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ​ច័ន្ទ រ៉ា​ពិសិដ្ឋ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រមាណ​០៧ និង​១៥​នាទី​ព្រឹក ខ្លួន​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-7810 តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ពី​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូគីម៉ិច «​ច្រមុះជ្រូក​ផ្លូវ​ចម្ការ​ដូង​» ឆ្ពោះ​មក​ស្ទឹងមានជ័យ ។ លុះ​បើកបរ​មកដល់​ផុត​ព្រំប្រទល់​ភូមិ​ដំណាក់​ធំ​បាន​បន្តិច ស្រាប់តែ​ឈ្មោះ​ជា ចាន់ណា​រ៉ា បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-3856 ដេញ​បុក​រថយន្ត​របស់ខ្លួន រួចហើយ​ក៏បាន​ចុះ​ពីលើ​រថយន្ត​ស្ទុះ​ទៅ​វាយ​រថយន្ត​របស់ខ្លួន​តែម្តង​ធ្វើ​ឲ្យ​បែក​កញ្ចក់​ខាងមុខ​និង​ខូចខាត​ផ្លិត​ទឹក​ទាំងស្រុង ។​លើសពីនេះ​ឈ្មោះ ជា ចាន់ណា​រ៉ា ដែលជា​មន្ត្រីនគរបាល​ជាតិ​បាន​ស្ទុះ​ចូលទៅក្នុង​រថយន្ត​ទាញ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​ដើរ​សំដៅ​មករក​ខ្លួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជា ចាន់ណា​រ៉ា បញ្ជូន​ទៅកាន់​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទាន់ពេលវេលា ។​

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ឈ្មោះ​ច័ន្ទ រ៉ា​ពិសិដ្ឋ នោះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក​ហៀ​ង សុភ​ក្ត្រ បាន​បើក​ការចោទប្រកាន់​ទៅលើ​ឈ្មោះ​ជា ចាន់ណា​រ៉ា ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ។​

ប្រភពព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ការណ៍​ដែល​នាំ​ឲ្យ​លោក​ជួន សុរា​សី ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​សម្រេច​ដោះលែង​មន្ត្រីប៉ូលិស​ជា​ជន​ត្រូវ​ចោទ​ឈ្មោះ​ជា ចាន់ណា​រ៉ា នោះ គឺ​ដោយសារ​ដើម​បណ្តឹងរដ្ឋប្បវេណី​បាន​សម្របសម្រួល​គ្នា​ដក​ពាក្យបណ្តឹង​ឈប់​ប្តឹងផ្តល់​វិញ ដោយ​មន្ត្រីប៉ូលិស​ជា​ជន​ត្រូវ​ចោទ​សង​សំណង​ការខូចខាត​ឲ្យ​ទៅ​ជនរងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី ។​

មជ្ឈដ្ឋាន​អ្នកតាមដាន​ដំណើរការ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​បានលើកឡើង​ថា ជារឿយៗ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ប្រសិនបើ​ជន​ត្រូវ​ចោទ​ឬ​ជនជាប់ចោទ​ជា​អ្នកមាន​លុយ​និង​មានអំណាច តែងតែ​ទទួល​បានការ​បន្ធូរដៃ​ពី​សំណាក់​តុលាការ ប៉ុន្តែ​ប្រសិនបើ​ជន​ត្រូវ​ចោទ​ឬ​ជនជាប់ចោទ​ជា​ជនក្រីក្រ តូចតាច​វិញ​នោះ​ទោះបី​ដើមបណ្តឹង​រដ្ឋប្បវេណី​ដក​ពាក្យបណ្តឹង​ហើយក៏​ដោយ ក៏​តុលា​ការមិន​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ស​ម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ​ដែរ ៕​

88499124723044_1296898184_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item