Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សាកសព​ស្ត្រី​ម្នាក់​ដែលមាន​សភាព​ហើម​ស្អុយ​ទៅហើយ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ស្បូវ ខណៈ​អ្នកភូមិ​ទៅ​កាប់​ឆ្ការព្រៃ​ក្នុង​ចម្ការ​របស់ខ្លួន រួចហើយ​ក៏បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​បណ្តាល​ឲ្យ​មាន​មនុស្ស​ភ្ញាក់ផ្អើល​ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ​ណែនណាន់តាន់តាប់​។​

ហេតុការណ៍​ប្រទះឃើញ​សាកសព​នេះ បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៦ និង​៣៥​នាទី​ល្ងាច នា​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ ឋិត​នៅ​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

សាកសព​ស្ត្រី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ លី សាលាត អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្តុល ឃុំ​ក្តុល ស្រុក​បា​វិល ខេត្តបាត់ដំបង និង​មាន​ប្តី​ឈ្មោះ សន កុសល អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។​

បុរស​ជា​ប្តី​របស់​ស្ត្រ​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​បាន​បាត់​ពី​ផ្ទះ​ចាប់តាំងពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ មកម្ល៉េះ រហូតមកដល់​ពេលនេះ​ទើប​ដឹងថា​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ដោយ​មិនដឹង​មូលហេតុ​។​

សមត្ថកិច្ច​កំពុង​ធ្វើ​កោសល​វិច័យ និង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​នេះហើយ​៕​

swwaa


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item