Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បានប្រកាស​សាលដីកា​វិនិច្ឆ័យ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្តស្វាយរៀង​និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង ដែល​បាន​បាញ់ប្រហារ​បណ្តាល​ឲ្យ​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង​កៅ​វ៉េ ចំនួន​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ​សឹង​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២​កន្លងមក ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ សាលាដំបូង​ខេត្តស្វាយរៀង​បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត ដាក់ពន្ធនាគារ​ចំនួន​១៨​ខែ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ចំនួន​៣៨​លាន​រៀល ឲ្យ​ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី ជា​កម្មការិនី​រងគ្រោះ​ចំនួន​៣​នាក់ ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា និង​ក៏បាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត​ផងដែរ ប៉ុន្តែ​អស់​រយៈពេល​ជិត​០៦​ខែ​មកហើយ សមត្ថកិច្ច​មិនទាន់​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត យកមក​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​បាន​នៅឡើយ ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ច​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការវិនិច្ឆ័យ​សេចក្តី​របស់​សាលាឧទ្ធរណ៍ ប៉ុន្តែ​មជ្ឈដ្ឋាន​ដដែល​នេះ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ខ្លាចក្រែង​សមត្ថកិច្ច​មិនមាន​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​ស្វែងរក​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត តាម​អំណាច​សាលដីកា​និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាឧទ្ធរណ៍ ។​

​គេ​មិនទាន់​ដឹង​ច្បាស់​ថា ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត នឹង​បន្ត​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំងនឹង​សាលដីកា​សាលាឧទ្ធរណ៍​ទៀត​ឬ​យ៉ាងណា​នោះទេ ៕​

3086_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item