Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ប្រភព​ព័ត៌មាន​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​ ឈ្មោះ​ វី​ មុខរបរ​ជា​ជាងមាស​នៅ​ផ្សារ​ត្រី​ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ឈ្មោះ​ "​គ្លីនិក​ផ្សារ​អ​គ្គៈ​"​ ឋិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ដែល​មាន​ទីតាំង​ក្បែរ​កន្លែង​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​ជា​អកុសល​ បុរស​រង​គ្រោះ​នោះ​ក៏​ស្លាប់​បាត់បង់​ជីវិត​ និង​ក៏​ត្រូវ​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​ដឹក​សាកសព​យក​ទៅ​បូជា​នៅ​ស្រុក​កំណើត​ឯ​ខេត្តកំពង់ចាម​ ។​

​អ្នក​ធ្លាប់​ចូល​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​គ្លីនិក​ផ្សារ​អ​គ្គៈ​នោះ​ បាន​ឲ្យ​ដឹង​ថា​ ព័ត៌មាន​មនុស្ស​ស្លាប់​ក្រោយ​ការ​វះកាត់​ព្យាបាល​នៅ​គ្លីនិក​នេះ​ មិន​មានការ​បែកធ្លាយ​ចេញ​មក​ក្រៅ​ភ្លាមៗ​ទេ​ គឺ​ដោយសារ​ម្ចាស់​គ្លីនិក​ផ្សារ​អ​គ្គៈ​បាន​បង់ប្រាក់​សំណង​ចំនួន​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ ជូន​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​ហើយ​ ។​

​លោក​ ឌិ​ត​ ឌី​ណា​ ជា​ម្ចាស់​គ្លីនិក​ផ្សារ​អ​គ្គៈ​ និង​ជា​មន្ត្រី​ពេទ្យ​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​នោះ​ បាន​បដិសេធ​ទៅ​នឹង​ព័ត៌មាន​ដែល​ថា​ គ្លីនិក​របស់​លោក​មានការ​វះកាត់​ព្យាបាល​ជំងឺ​នោះ​ ។​

​ដោយឡែក​លោក​ កែវ​ សុភ​ត្រា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ទទួលស្គាល់​ថា​ ករណី​នេះ​លោក​ពិតជា​បានឮ​ដែរ​ តែ​អ្នកជំងឺ​បាន​ស្លាប់​ក្រោយ​ពេល​ចូល​ព្យាបាល​រយៈពេល​១​ស​ប្តា​ហ៍​ ហើយ​ការ​ស្លាប់​នោះ​អាច​មិនមែន​ជា​កំហុស​បច្ចេកទេស​របស់​ពេទ្យ​នៅ​គ្លីនិក​ផ្សារ​អ​គ្គៈ​ទេ​ គឺ​អាច​មក​ពី​ជំងឺ​ផ្សេង​ ឬ​របួស​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ ។​

​ដូច្នេះ​ ការ​លើក​ឡើង​រវាង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ និង​ម្ចាស់​គ្លីនិក​ផ្សារ​អ​គ្គៈ​ គឺ​ខុស​គ្នា​ស្រឡះ​លើ​ករណី​មាន​មនុស្ស​ស្លាប់​នៅ​គ្លីនិក​ឯកជន​មួយ​នេះ​ ក្រោយ​ពេល​មានការ​វះកាត់​ព្យាបាល​អ្នកជំងឺ​ ៕​

PhsarAkak-Clinic


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item