Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​អង្គ​ភា​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​និវត្តន៍​ជន​អតីត​គ្រូបង្រៀន​ជា​ច្រើន​រូប​នៅ​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ពាក់ព័ន្ធ​នឹង​ការ​មិន​បើកប្រាក់​សោធន​និវត្តន៍​កាលពី​ឆ្នាំ​២០១២​កន្លង​មក​នោះ​ បាន​រក​ឃើញ​ថា​ មន្ត្រី​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿងអាស្រូវ​ពុក​រលួយ​មិន​បើកប្រាក់​សោធន​និវត្តន៍​នេះ​ជូន​និវត្តន៍​ជន​អតីត​គ្រូបង្រៀន​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បញ្ជាក់​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​ថា​ ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ មិន​បាន​បើកប្រាក់​សោធន​និវត្តន៍​ជូន​ដល់​និវត្តន៍​ជន​អតីត​គ្រូបង្រៀន​ ព្រមទាំង​បាន​ក្លែងបន្លំ​ស្នាម​ខ្ចៅដៃ​និវត្តន៍​ជន​អតីត​គ្រូបង្រៀន​ទាំងនោះ​ទៀត​ផង​ ។​ លើស​ពី​នេះ​ ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ​មិន​បាន​បើកប្រាក់​ស​ន្ទ​ស្សន៍​បៀវត្សរ៍​មូលដ្ឋាន​ និង​ប្រាក់​បំណាច់​ជីវភាព​ចំនួន​២០.០០០​រៀល​ក្នុង​១​ខែ​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០១០​ដល់​និវត្តន៍​ជន​ដទៃ​ជា​ច្រើន​ថែម​ទៀត​ ។​

​ក្រុម​និវត្តន៍​ជន​អតីត​គ្រូបង្រៀន​នៅ​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ មេត្តា​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​មន្ត្រី​ពុក​រលួយ​នៅ​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ទាំងនោះ​ផង​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​ស៊ីដាច់​ប្រាក់​សោធន​និវត្តន៍​របស់​និវត្តន៍​ជន​នានា​ បាន​កើត​មាន​ឡើង​យ៉ាង​កក្រើក​រាប់​ឆ្នាំ​មក​ហើយ​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ អតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ រហូត​ភ្ញាក់ផ្អើល​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រួច​ម្តង​មក​ហើយ​ ។​ ដូច្នេះ​ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ឆន្ទៈ​បង្ការ​ និង​បង្ក្រាប​អំពើ​ពុក​រលួយ​មែន​នោះ​ គប្បី​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​ចាត់ការ​មន្ត្រី​ពុក​រលួយ​នៅ​គ្រប់​ស្រទាប់​ទាំងអស់​ ដោយ​មិន​ត្រូវ​ចាត់ការ​តែ​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោមៗ​ ហើយ​ឲ្យ​មន្ត្រី​ថ្នាក់លើ​មាន​អំណាច​ទទួល​លុយ​ពី​មន្ត្រី​ថ្នាក់​ក្រោម​បាន​រួចខ្លួន​នោះ​ឡើយ​ ៕​

ACU-3


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item