ខេត្តបាត់ដំបង ៖ ទារកចម្លែកម្នាក់ ដែលមានក្បាលធំជាងខ្លួន មានរូបរាងដូចជាមនុស្សភពក្រៅ បានចាប់កំណើតក្នុងគ្រួសារមួយ នៅក្នុងភូមិខ្សោយ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានជីវភាពទីទាល់ក្របំផុត បានរយៈពេល ៧ ខែមកហើយដោយឪពុកទៅស៊ីឈ្នួល នៅប្រទេសថៃបាត់ ម្តាយនៅតែម្នាក់ឯង គ្មានលុយទិញអង្ករច្រកឆ្នាំង ក៏បានយកកូនដ៏អភ័ព្វម្នាក់នេះ ទៅសុំទាននៅតាមវត្ត តាមភូមិដែលខ្លួនរស់នៅ។
អ្នកភូមិមានក្តីអាណិតអាសូរ ដល់ជីវភាពក្រីក្ររបស់គ្រួសារនេះ និងទារកចម្លែកមានឈ្មោះ អន វាសនា អាយុ ៧ខែ ជាកូនទី៣ ដែលមានឪពុកឈ្មោះ អិត អន អាយុ ៣៦ឆ្នាំ និងម្តាយឈ្មោះ វិត មុំ អាយុ ៣០ឆ្នាំ។ ស្ត្រីជាម្តាយបានឲ្យដឹងថា គាត់មានកូនប្រុស ៣នាក់ កូនទី១-ឈ្មោះ អន កែវ អាយុ ៨ឆ្នាំ ស្លាប់, ទី២-ឈ្មោះ អន សុគង់ អាយុ ៧ឆ្នាំ និងទី៣-ឈ្មោះ អន វាសនា អាយុ ៧ខែ ប្តីរបស់គាត់បានទៅរកការងារធ្វើ នៅប្រទេសថៃ បន្ទាប់ពីទឹកជំនន់ស្រកទៅវិញ កាលពីខែមុននេះ ។
ស្ត្រីជាម្តាយបានបន្តថា កាលពីនាងមានផ្ទៃពោះបានយល់សប្តិ៍ថា មានកូន ២នាក់មកចាប់ជាតិ ដោយមានពោះធំខ្លាំង ហើយដល់ថ្ងៃឆ្លងទន្លេ មិនអាចឆ្លងរួច ក៏វះកាត់ស្រាប់តែកូន មានក្បាលធំជាងខ្លួន រូបរាងដូចមនុស្សភពក្រៅ ។ បន្ទាប់ពីពេទ្យដាក់សេរ៉ូមឲ្យ ក្បាលរបស់កូនកាន់តែធំទៅៗ ហើយដោយជីវភាពក្រលំបាកពេក គាត់បានបីកូនដើរតាមវត្ត ដើម្បីឲ្យប្រជាពលរដ្ឋ ជួយដាក់ទាន យកចិញ្ចឹមជីវិតបន្តទៀត។ ស្ត្រីជាម្តាយទារកចម្លែក សូមអំពាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភ ដល់ជីវភាពក្រីក្រលំបាក របស់ក្រុមគ្រួសារនាងផង ៕
Source from: watphnom-news.com























Loading...




Post a Comment