Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​រឿងរ៉ាវ​អំពើពុករលួយ​នៅ​ការិយាល័យ​លិខិតឆ្លងដែន​ទាក់ទង​នឹង​ការធ្វើ​លិខិតឆ្លងដែន​មានតម្លៃ​ថ្លៃ​និង​គ្មាន​ចែង​ចេញ​ជា​ប្រកាស​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ​ស្តីពី​ការផ្តល់​សេវាសាធារណៈ​នៃ​ការសុំ​ធ្វើលិខិត​ឆ្លងដែន​នោះ ជា​ប្រធានបទ​ដ៏​ក្តៅគគុក​ក្នុងការ​ចោទសួរ​និង​រអ៊ូរ​រទាំ​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ខ្មែរ​ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស ។​

​តាម​ការកត់សម្គាល់ក​ន្ល​ង​មក អំពី​រយៈពេល​និង​តម្លៃ​ធ្វើលិខិត​ឆ្លងដែន ដែលមាន​សុពលភាព​ចំនួន​៣​ឆ្នាំ​និង​អាច​ពន្យារ​បាន​២​ដង ដោយ​ក្នុង​ម្តងៗ​មាន​រយៈពេល​២​ឆ្នាំ​នោះ គឺ ៖

-​រយៈពេល​១​ថ្ងៃ តម្លៃ​ប្រមាណ​៤៨០​ដុល្លារ​អាមេរិក​

-​រយៈពេល​៣​ថ្ងៃ តម្លៃ​ប្រមាណ​៣៨០​ដុល្លារ​អាមេរិក​

-​រយៈពេល​២​សប្តាហ៍ តម្លៃ​ប្រមាណ​២៩០​ដុល្លារ​អាមេរិក​

-​រយៈពេល​ជាង​១​ខែ តម្លៃ​ប្រមាណ​១៣៥​ដុល្លារ​អាមេរិក ។​

​ប្រព​ភ​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​នឹងមាន​គោលការណ៍​ថ្មី​ចាប់ពី​ឆ្នាំ​២០១៤​តទៅ លិខិតឆ្លងដែន​ថ្មី​នឹងមាន​សុពលភាព​រយៈពេល​១០​ឆ្នាំ ហើយ​នឹងមាន​កម្រាស់​ក្រាស់​រហូតដល់​៦០​ទំព័រ ។​

​ទោះយ៉ាងណា​ក៏ដោយ​ទាំង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទាំង​ក្រសួងមហាផ្ទៃ​មិនទាន់​ចេញប្រកាស​រួម​ចែង​ឲ្យ​បានច្បាស់លាស់​អំពី​រយៈពេល​និង​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​នៅឡើយ​ទេ ។​

​យោងតាម​តួលេខ​ផ្តល់​ដោយ​នាយកដ្ឋាន​នគរបាល​ស្ថិតិ និង​លិខិតឆ្លងដែន​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែ​ទី​១០​នៃ​ឆ្នាំ​២០១៣​កន្លងមក អ្នកធ្វើ​លិខិតឆ្លងដែន​មាន​ចំនួន​២១០.០០០​នាក់ ខណៈ​ក្នុង​ឆ្នាំ​២០១២​មាន​ចំនួន​ជាង​១៦០.០០០​នាក់ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទៅ​បាន​សំណូមពរ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ​ចេញប្រកាស​រួម​ស្តីពី​ការផ្តល់​សេវាសាធារណៈ​ទាក់ទង​នឹង​ការធ្វើ​លិខិតឆ្លងដែន ដោយ​កំណត់​ឲ្យ​បានច្បាស់លាស់​អំពី​តម្លៃ​និង​រយៈពេល​នៃ​ការធ្វើ​លិខិតឆ្លងដែន ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការកើតមាន​អំពើពុករលួយ​នៅក្នុង​ការិយាល័យ​លិខិតឆ្លងដែន​តទៅទៀត ៕​

052151044_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item