Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​សន្តិសុខ​ហាង​ខារ៉ាអូខេ​យ៊ី​ហោ​កូ​ប្រា នៅ​ខេត្ត​ព្រះសីហនុ ថ្លើមធំ​ហ៊ាន​លួច​យក​រថយន្ត​ភ្ញៀវ​បើក​រត់​ចេញពី​ខេត្ត​ព្រះសីហនុ មកដល់​ចំណុច​ស្ពាន​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ជនសង្ស័យ​បាន​រេ​ចង្កូតរថយន្ត​ជ្រុល​ទៅបុក​ក្បាលស្ពាន​ទៅមុខ​លែងរួច​ក៏ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​តាម​ប្រដេញ​យ៉ាង​ប្រកិត​ចាប់បាន​មកវិញ តែ​រថយន្ត​ទទួលរង​ខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​អស់​។​

​ករណី​លួច​រថយន្ត​នេះ បានកើត​ឡើង​នៅ​ហាង​ខារ៉ាអូខេ​កូ​ប្រា ឋិត​នៅ​ឆ្នេរ​អូ​ឈើទាល ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង​ប្រមាណ​០៣ ទៀបភ្លឺ ឈានចូល​ព្រឹក​ថ្ងៃទី​០៧​ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ហើយ​រថយន្ត​ភ្ញៀវ​ដែល​ជនសង្ស័យ​បាន​លួច​យក​នោះ​ម៉ាក KADILLAC ពណ៌​ទឹក​ប៊ិក ស៊េរី​ឆ្នាំ​២០០៤ មិនទាន់មាន​ពាក់​ស្លាក​លេខ​នៅឡើយ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា​ករណីនេះ​ជនសង្ស័យ​ម្នាក់​ត្រូវ​ចាប់ខ្លួនបាន​ហើយ​តែមាន​ការពាក់ព័ន្ធ​ជាមួយនឹង​បក្ខពួក​ម្នាក់ទៀត​នៅ​ខេត្តកំពត ដែល​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​នៅឡើយ​។ ដូច្នេះ សមត្ថកិច្ច​សុំ​លាក់​អត្តសញ្ញាណ​ជនសង្ស័យ​សិន ដ្បិត​មុខសញ្ញា​មិនទាន់​ចាប់​ឃាត់ខ្លួន​អស់​៕​

45433


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item