Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​នៅមុខ​វិទ្យាល័យ​ទួល​អំពិល ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង​១៦ និង ២៥​នាទី​ល្ងាច​កន្លងមក ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ជិះ​ទោចក្រយានយន្ត​ម្នាក់​ស្លាប់បាត់​បង់ជីវិត​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​នោះ ត្រូវបាន​បិទ​បញ្ចប់​សំណុំរឿង​ហើយ ត្រឹម​ក្រុមហ៊ុន​បង់ថ្លៃ​សំណង​ចំនួន​២.៤០០​ដុល្លារ​អាមេរិក ។​

​ក្រុម​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​បើកបរ​បុក​បងប្អូន​គាត់​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នោះ​ត្រូវ​បិទ​បញ្ចប់​សំណុំរឿង​ហើយ ដោយ​ពួកគាត់​ព្រម​ទទួលយក​ប្រាក់​សំណង​ចំនួន​២.៤០០​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន​ដើម្បី​បាន​ប្រាក់​នេះ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​សព​ផង និង​ព្យាបាល​ជំងឺ​អ្នករងរបួស​ផង ។​

​សូម​រម្លឹក​ជូន​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ស្រ៊ុ​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ «​អ្នកស្លាប់​» និង​ម្នាក់ទៀត​ឈ្មោះ វុ​ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​ដឹក​សិស្ស ស្នាក់នៅ​ភូមិក​ណ្តោ​ក ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ជិះ​ទោចក្រយានយន្ត ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​មួយគ្រឿង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​តាមផ្លូវ​លេខ​២១៧ ។ លុះ​មកដល់​ចំណុច​មុខ​វិទ្យាល័យ​ទួល​អំពិល ស្រាប់តែ​រថយន្ត​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​គ្មាន​ពាក់​ស្លាក​លេខ តែមាន​ដាក់​លេខ​រៀង​ទី​២៤១ មួយគ្រឿង​បើកបរ​ដោយ​ឈ្មោះ ផន់ ឃន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្បែរ​យានដ្ឋាន​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​បុក​មកលើ​ទោចក្រយានយន្ត​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​អ្នកជិះ​ដួល​បោក​ក្បាល​ហូរឈាម​តាម​ច្រមុះ​និង​តាម​ក្បាល​និង​ទទួលរង​ការស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់  ។​

សាក្សី​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​ដែលជា​រថយន្ត​បង្ក​នោះ​នៅក្រោយពេល​កើតហេតុ​ភ្លាមៗ​មិនបាន​ឈប់​រថយន្ត​ទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់​ឆ្ពោះទៅ​ទិស​ខាងជើង​បាន​ចម្ងាយ​ជាង​១​គីឡូ​មែត្រ ទើប​សមត្ថកិច្ច​ឃាត់​ជាប់​ហើយ​ចាប់វាយ​ខ្នោះ​អ្នកបើកបរ​រថយន្ត​បង្ក​នោះ​តែម្តង រីឯ​ទាំង​រថយន្ត​បង្ក ទាំង​ទោចក្រយានយន្ត​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹងថា ពួកគាត់​ព្រមព្រៀង​ទទួល​សំណង​ចំនួន​២.៤០០​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី ជា​ថ្នូរ​នឹង​ការមិន​ប្តឹងផ្តល់​បន្ត​និង​បិទ​បញ្ចប់​សំណុំរឿង​ត្រឹមនេះ ដោយសារ​ពួកគាត់​ខ្វះ​ខាង​ប្រាក់​យកទៅ​ធ្វើ​បុណ្យសព​ផង និង​ព្យាបាល​ជំងឺ​អ្នករងរបួស​ធ្ងន់ធ្ងរ​នោះ​ផង ។​

​ដូច្នេះ រួម​សេចក្តី​មក ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​រថយន្ត​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​ដែល​បុក​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​នោះ គឺ​ត្រូវបាន​បិទ​បញ្ចប់​សំណុំរឿង​ត្រឹម​បង់ប្រាក់​សំណង​អាយុជីវិត​មនុស្ស​តម្លៃ​២.៤០០​ដុល្លារ​អាមេរិក ៕​

55644843


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item