Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្ដាល៖ដោយ​សារ​តែ​​អត់​​មាន​​លុយ​​ចាយ​វាយបាន​​បង្ខំ​​ឲ្យ​​យុវ​ជន​​ម្នាក់​​ក្លែង​ខ្លួនជា​​ព្រះ​សង្ឃ​ដើរ​​បិណ្ឌ​បាត​លុយពី​​​ប្រ​ជា​ពល​រដ្ឋ​តែ​​​ត្រូវ​​អស់​ល​ក្ខណ៍ខណៈ​ដែល​​ជិះ​​ម៉ូតូ​​ចូល​​វត្ត​​ក្រ​ពើ​​ហារក្នុង​​គោល​បំ​ណង​​ប្ដូរ​​ស​ម្លៀក​​បំ​ពាក់

ខេត្តកណ្ដាល ៖ ដោយ​សារ​តែ​​អត់​​មាន​​លុយ​​ចាយ​វាយ បាន​​បង្ខំ​​ឲ្យ​​យុវ​ជន​​ម្នាក់​​ក្លែង​ខ្លួន ជា​​ព្រះ​សង្ឃ​ដើរ​​បិណ្ឌ​បាត​លុយ ពី​​​ប្រ​ជា​ពល​រដ្ឋ​តែ​​​ត្រូវ​​អស់​ល​ក្ខណ៍ ខណៈ​ដែល​​ជិះ​​ម៉ូតូ​​ចូល​​វត្ត​​ក្រ​ពើ​​ហារ ក្នុង​​គោល​បំ​ណង​​ប្ដូរ​​ស​ម្លៀក​​បំ​ពាក់ ហើយ​​បាន​​ជួប​ជាមួយ​សមត្ថកិច្ច ក៏​ត្រូវបាន​ចាប់ខ្លួនបាន​តែម្តង កាលពី​វេលា​ម៉ោង ៦​និង​២៣ នាទី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ មួយ​ខ្សែ​ខាងមុខ​ក្លឹប​ហាត់ប្រាណ wellthy clup ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​យុវជន​ដែល​បម្រុង​តែ​ខ្លួន​ជា ព្រះសង្ឃ​នោះ​មានឈ្មោះ តោ សុវណ្ណ អាយុ ២១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ម្តុំ​វត្ត​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ មុនពេល​កើតហេតុ​សមត្ថកិច្ច បាន​ប្រទះឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១១០ ចូលទៅក្នុង​វត្ត​ក្រពើ​ហា ស្ថិតក្នុង​សង្កាត់ ព្រែក​ឫស្សី ក្រុង​តាខ្មៅ ហើយក៏​នាំគ្នា​ជិះ​ម៉ូតូ​គេច​ចេញពី​វត្ត​ភ្លាមៗ ហើយ​កម្លាំង​នគរបាល​មានការ​សង្ស័យ ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​។

 

​លុះដល់​ចំណុច​ខាងមុខ ក្លឹប​ហាត់ប្រាណ wellthy clup ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ យុវជន​ម្នាក់​ដែល​ជិះ​នៅ​ខាងក្រោយ បាន​ធ្លាក់​ពីលើ​ម៉ូតូ ក៏ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ឆែកឆេរ​ឃើញ​មាន​ស្បង់​ជីវ​នៅក្នុង​ខោ ក៏​សម្រេច​នាំទៅ​កាន់​វត្ត​ក្រពើ​ហា ដើម្បី​ឲ្យ​ព្រះចៅអធិការ​វត្ត ផ្សឹក​។  ក្រោយពី​ធ្វើ​ពិធី​ផ្សឹក​រួចមក សមត្ថកិច្ច​នគរបាល​បានធ្វើ​ការសាកសួរ ទើប​ដឹងថា​យុវជន​ខាងលើ ក្លែងខ្លួន​ជា​ព្រះសង្ឃ​ក្នុង​គោក​បំណង ដើរ​បិណ្ឌបាត​ពី​ប្រជាពលរដ្ឋ ដើម្បី​បាន​លុយ​ចាយវាយ គឺ​មិនមែនជា​ព្រះសង្ឃ ពិតប្រាកដ​នោះឡើយ​៕

Wat 061120

Wat 061122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item