Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស្ដ្រី​​ម្នាក់​​ឈ្មោះហ​.​វ​.​ណអាយុ​​៣០​ឆ្នាំជា​​ប្រ​ពន្ធ​​មន្ដ្រី​រាជ​ការ​​ម្នាក់ប​ម្រើ​​ការ​ងា​រ​​នៅ​​ខេត្ដ​​ក្រ​ចេះ

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​​ម្នាក់​​ឈ្មោះ ហ​.​វ​.​ណ អាយុ​​ ៣០​ឆ្នាំ ជា​​ប្រ​ពន្ធ​​មន្ដ្រី​រាជ​ការ​​ម្នាក់ ប​ម្រើ​​ការ​ងា​រ​​នៅ​​ខេត្ដ​​ក្រ​ចេះ ត្រូវ​​បុរ​ស​វ័យ​ក្មេង​​ម្នាក់​​ឈ្មោះ យិន ទូច បាន​និ​យាយ​​បញ្ចុះ​បញ្ចូល អន្ទង​​ឱ្យ​​ស្រ​ឡាញ់​​ខ្លួន និង​​បាន​​ណាត់​​ឱ្យ​មក​​ជួប​គ្នា ហើយ​​ក្រោយមក​បាន​ផុងខ្លួន វេច​បង្វេច​ចុះចោល​ប្ដី ថែមទាំង​យកប្រាក់​ចំនួន ៣១.០០០ ដុល្លារ និង ១៣​លាន​រៀល មក​រួមរស់​ជាមួយ​ឈ្មោះ យិន ទូច អស់​រយៈពេល​ជិត ១​ខែ ទើប​ជីវិត​ស្នេហ៍​តាម​ទូរស័ព្ទ ត្រូវ​បែកធ្លាយ ។​

ជា​រឿង​មួយ​គួរឱ្យ​ហួស​ចិ​ត្ដ និង​នឹកស្មាន​មិន​ដល់ ដែល​ស្ដ្រី​មាន​ប្ដី និង​មានទ្រព្យ​សម្បត្ដិ បែរជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រុស​ព្រាន តាម​ទូរស័ព្ទ រហូត​វេច​បង្វេច​ចុះចោល​ប្ដី​។ គេ​មិនដឹង​ស្ដ្រី​ឈ្មោះ ហ​.​វ​.​ណ មានរឿង​អាស្រូវ ជាមួយ​ប្ដី​យ៉ាងណា ឬក៏​អាច​ថា​ចាញ់​ល្បិចកល តាម​ពាក្យលួងលោម​របស់​ឈ្មោះ យិន ទូច ហើយ​នាង ហ​.​វ​.​ណ ធ្វើបែបនេះ ប្ដី​របស់​នាង​មិនដឹង​ទេ ស្មានតែ​នាង​ទៅផ្ទះ​ឪពុក នៅឯ​ខេត្ដ​ព្រៃវែង និង​ដោយសារ​ជាប់រវល់​ការងារ​ផង មិនបាន​ខ្វល់ខ្វាយ​នៅពេល​ភរិយា​ចេញពី ផ្ទះ​បាត់​ប៉ុន្មាន​ទេ​។

 

​រឿងរ៉ាវ​ទាំងអស់​ត្រូវបាន​បែកធ្លាយ ដោយសារ​ឪពុក​នាង ហ​.​វ​.​ណ ពេលដែល​ឮ​កូនប្រសា​ប្រុស ទូរស័ព្ទ​ប្រាប់ថា បាត់​ប្រពន្ធ​ចេញពីផ្ទះ​ច្រើន​ថ្ងៃនោះ ឪពុក​ក៏បាន​ស្វែងរក​តាមរយៈ​មិ​ត្ដ​ភក្ដិ និង​សាច់ញាតិ​ក៏បាន​ដឹងថា កូនស្រី​កំពុង​លង់​ស្នេហ៍​ជាមួយ​បុរស​ម្នាក់ នៅ​ភូមិ​សើយ ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ។ ពេល​បានដឹង​រឿង និង​បាន​ស្គាល់​អាសយដ្ឋាន​កូនស្រី មក​រស់នៅ​ទីនោះ​ហើយ ឪពុក​បានដាក់​ពាក្យបណ្ដឹង​មក​នគរបាល​នាយកដ្ឋាន កណ្ដាល​សន្ដិសុខ​ក្រសួងមហាផ្ទៃ ដើម្បី​ទៅ​រំដោះ​កូនស្រី និង​ចាប់ខ្លួន​ជនកំហូច​យកទៅ​ចាត់ការ​តាមច្បាប់​។​

 

​ជា​លទ្ធផល ២​នាក់​បងប្អូន គឺ​ស្ដ្រី​ជា​បង​ឈ្មោះ ឃុន ណៃ​ហឿន អាយុ ៤២​ឆ្នាំ និង​ឈ្មោះ យិន ទូច ហៅ​យិ​ត អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​សើយ ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ដ​កំពង់ចាម ជា​កសិករ​ធ្វើស្រែ​ចម្ការ  ត្រូវ​នគរបាល​នាយកដ្ឋាន​សន្ដិសុខ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​។ ឈ្មោះ យិន ទូច បាន​ប្រាប់​តុលាការ​ថា ពួកគេ​ព្រមព្រៀង​រួមរស់​ជាមួយគ្នា ដោយ​អះអាងថា «​ម្ហូប​មកដល់​មាត់​ហើយ រឿង​អី​មិន​ទទួលទាន​» ពោលគឺ​រូបគេ​មិនបាន​ទៅ លួច​យក​ភរិយា​គេ​ទេ ក៏​មិន​ពង្រត់​ពី​ប្ដី​នាង​ឡើយ គឺ​ខាង​ស្រី​វេច​បង្វេច​មកដល់​ផ្ទះរ​បស់​ខ្លួន​៕

Wat 061130

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item