Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកោះកុង៖ក្នុង​​រយៈ​ពេល​​ក​ន្លង​មក​​នេះនៅ​លើ​​ទឹក​ដី​​ខេត្ត​កោះ​កុងមាន​​ស្តេច​ត្រាញ់​​រក​ស៊ី​​ឈើ​​គ្រ​ញូងកំ​ពុង​តែ​​បញ្ចេញ​​ស​កម្ម​ភាពយ៉ាង​ខ្លាំង​​ក្លា​​នៅ​លើ​​កោះ​អៅ​​វៅស្ថិត​ក្នុង​​តំបន់​​កោះ​កុង​​ក្រៅ

​ខេត្តកោះកុង ៖ ក្នុង​​រយៈ​ពេល​​ក​ន្លង​មក​​នេះ នៅ​លើ​​ទឹក​ដី​​ខេត្ត​កោះ​កុង មាន​​ស្តេច​ត្រាញ់​​រក​ស៊ី​​ឈើ​​គ្រ​ញូង កំ​ពុង​តែ​​បញ្ចេញ​​ស​កម្ម​ភាព យ៉ាង​ខ្លាំង​​ក្លា​​នៅ​លើ​​កោះ​អៅ​​វៅ ស្ថិត​ក្នុង​​តំបន់​​កោះ​កុង​​ក្រៅ នៃ​​ខេត្ត​កោះ​កុង ហើយ​​នៅ​​ចំណុច​​កោះ​​អៅ​វៅ ឬ​កោះកុង​ក្រៅ មាន​មន្ត្រី​យោធា​ឈរជើង​នៅ​ទីនោះ ប៉ុន្តែ​ក្រុម​ឈ្មួញ​រកស៊ី​គ្រញូង ក៏​បោះ​ទីតាំងនៅ​ទីនោះ​បាន​យ៉ាង​សុខ​ស្រួល​ផងដែរ ព្រោះថា​មន្ត្រី​យោធា គឺជា​អ្នករកស៊ី​ឈើ​គ្រញូង​នោះ​តែម្តង​។
​

តាម​ប្រភពព័ត៌មាន​ក៏បាន​បញ្ជាក់ថា លោក អែម ចន្ថា ដែលមាន​តួនាទី​ជា មេបញ្ជាការរង​វរ​នាយ​ទាហានជើងទឹក កងពលតូច​លេខ​២ គឺជា​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ នៅ​តំបន់​នោះ​តែម្តង​។ លោក អែម ចន្ថា មាន​ទូក​ផ្ទាល់ខ្លួន​សម្រាប់​ដឹកជញ្ជូន ឈើ​គ្រញូង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ក៏មាន​ឈ្មួញ​ជា​ជនជាតិ​វៀតណាម មក​ដេក​ស្នាក់នៅ​ក្នុងផ្ទះ​របស់លោក អែម ចន្ថា ចាំ​ទទួល​ទិញ​ឈើ​គ្រញូង  យ៉ាង​គគ្រឹកគគ្រេង​ទៀតផង​។

 

​មន្ត្រី​ជំនិត​មួយចំនួន​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា កាលពី​ដំបូង​ឡើយ​លោក អែម ចន្ថា គ្រាន់តែ​ជា​អ្នក​ប្រកប​របរ​រកស៊ី​លក់​សាច់ជ្រូក​តែប៉ុណ្ណោះ ហើយ​ក្រោយមក​លោក អែម ចន្ថា បាន​ចាយលុយ​រត់ការ​ចូលធ្វើ​ជា យោធា​ជើង​ទឹក ហើយ​បាន​ក្លាយជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ប្រចាំ​ដែនសមុទ្រ​ដ៏​មានអំណាច​។ ក្រៅពី​លោក អែម ចន្ថា ក៏​នៅមាន​ឈ្មួញ​ធំ​ម្នាក់ទៀត ដែល​កំពុងតែ​ល្បីល្បាញ នៅ​ទីនោះ​ផងដែរ​គឺ​លោក សុខ គឹមហុង ហៅ​ឡូ ដែលមាន​តួនាទី ជា​អ្នក​ដឹកជញ្ជូន​ឈើ​គ្រញូង យកទៅ​ស្តុក​ទុក​នៅ​កោះ​អៅ​វៅ​។
​

គួរ​បញ្ជាក់ថា វរ​កោះកុង​ក្រៅ​លេខ​២ ដែល​ស្ថិតក្នុង​ខេត្តកោះកុង ស្ថិតក្រោម​ការគ្រប់គ្រង របស់លោក ទេព វុទ្ធី មាន​តួនាទី​ជា​វរសេនីយ៍ឯក ហើយ​លោក ទេព វុទ្ធី ក៏បាន​ចេញមុខ​កាង​សកម្មភាព​រកស៊ី​ឈើ​គ្រញូង​នេះ​ផងដែរ​។ ឈើ​គ្រញូង​ទាំងអស់​ត្រូវតែ ស្តុក​ទុក​នៅលើ​កោះ​អៅ​វៅ ហើយ​មានតែ​លោក អែម ចន្ថា ម្នាក់​គត់​ទើប​មាន​សិទ្ធិ​ដឹកជញ្ជូន និង​ស្តុក​ទុក នៅ​តំបន់​នេះ​។ នៅពេលដែល​ឈើ​គ្រញូង ត្រូវបាន​ប្រមូល​យកមក​ស្តុក​ទុក បាន​ច្រើន​ហើយ នោះ​គឺ​លោក អែម ចន្ថា មាន​ភារកិច្ច​ដឹក​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។
​

លោក សុខ គឹមហុង ហៅ​ឡូ  គឺជា​ជើងកាង​ដ៏​ល្បីល្បាញ សម្បើម​ណាស់​នៅលើ​កោះ​អៅ​វៅ ហើយក៏​ល្បី​ថា ជា​មនុស្ស​កោងកាច​ទៀតផង​។ លោក​សុខ គឹ​ហុង ក៏​ធ្លាប់មាន​សំណុំរឿង យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​តុលាការ​ខេត្តកោះកុង ដោយសារតែ​កន្លងមក គាត់​ធ្លាប់បាន​វាយតប់​ទៅលើ មន្ត្រី​ពេទ្យ​យោធា​ម្នាក់​ឈ្មោះ ឌឿ​ន ហើយក៏​ធ្លាប់បាន​វាយ​គ្រូបង្រៀន​ម្នាក់ទៀត អោយ​រងរបួស ព្រមទាំង​នៅមាន​ករណី​ជាច្រើន​ទៀត​។  បទល្មើស​ឈើ​គ្រញូង​នៅលើ​កោះ​អៅ​វៅ មើលទៅ​គួរ​ឲ្យ​ភ័យខ្លាច​បំផុត ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ជាបន្ទាន់​៕

Wat 061125
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item