Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ចាម៖ដោយ​សារ​តែ​​តូច​​ចិ​ត្ដ​​នឹង​​មិ​ត្ដ​​រួម​​ការ​ងារលួច​​បើក​​លុយ​​ប្រាក់​ខែ​​អស់៣០​​ម៉ឺន​​រៀលមិន​មាន​​សោ​ហ៊ុយ​​ធ្វើ​ដំ​ណើរ​​ទៅ​​ស្រុកយុវ​ជន​​ម្នា​ក់​បាន​​ដាច់​​ចិ​ត្ដ​​លោត​ទឹក​​សម្លាប់​ខ្លួនពី​លើ​​ស្ពាន​​គី​​ហ្សូ​​ណា

​ខេត្តកំពង់ចាម ៖ ដោយ​សារ​តែ​​តូច​​ចិ​ត្ដ​​នឹង​​មិ​ត្ដ​​រួម​​ការ​ងារ លួច​​បើក​​លុយ​​ប្រាក់​ខែ​​អស់ ៣០​​ម៉ឺន​​រៀល មិន​មាន​​សោ​ហ៊ុយ​​ធ្វើ​ដំ​ណើរ​​ទៅ​​ស្រុក យុវ​ជន​​ម្នា​ក់​បាន​​ដាច់​​ចិ​ត្ដ​​លោត​ទឹក​​សម្លាប់​ខ្លួន ពី​លើ​​ស្ពាន​​គី​​ហ្សូ​​ណា នា​​ក្រុង​​កំ​ពង់​ចាមប៉ុន្ដែ​បាន​ទើ​លើ​ខ្សែកាប នៅ​ខាងក្រោម​ស្ពាន ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​រាយការណ៍ ជូន​សមត្ថកិច្ច​ជួយសង្គ្រោះ ស្រង់​មកលើ​គោក​វិញ កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

 

​យុវជន​ដែល​គិត​ខ្លី​មានឈ្មោះ ដា វណ្ណៈ អាយុ ១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្លា ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ដ​កំពង់ចាម បាន​ឲ្យ​ដឹងថា ក្រោយ​ចាក​ចេញពី​ស្រុកកំណើត ខ្លួន​បាន​ទៅធ្វើជា​កម្មករ​នៅ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម ។ ប៉ុន្ដែ​ក្រោយពេល​ពី​បានធ្វើ រហូតដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ជា​ថ្ងៃ​បើក​ប្រាក់ខែ ស្រាប់តែ​មិ​ត្ដ​រួម​ការងារ​លួច​បើក​ប្រាក់ខែ​របស់ខ្លួន ចំនួន ៣០​ម៉ឺន​រៀល ហើយ​គេចខ្លួន​ទៅ​ស្រុក​បាត់ ។

 

​យុវជន​រងគ្រោះ​ដែលមាន​លុយកាក់​តិចតួច ក្នុង​ហោប៉ៅ​បាន​ជិះ​រថយន្ដឈ្នួល ទៅ​ស្រុកកំណើត​នៅឯ​ស្រុក​មេមត់ ប៉ុន្ដែ​ពេលមកដល់​គល់ស្ពាន​គី​ហ្សូ​ណា ម្ចាស់​រថយន្ដឈ្នួល​បាន​ទម្លាក់ចោល ដោយសារតែ​អត់​មាន​លុយ​ជិះ​បន្ដទៅទៀត ។ ហេតុការណ៍​នេះ​បាន​នាំ​ឲ្យ​ឈ្មោះ ដា វណ្ណៈ ដើរ​ទៅលើ​ស្ពាន ដោយ​គ្មាន​លុយ​មួយ​កាក់​មួយ​សេន ក៏​បែកគំនិត​ចង់​សម្លាប់ខ្លួន ក៏​ដោះ​ស្បែកជើង​បោះចោល ទៅក្នុង​ទឹក ហើយ​បន្ត​ដោះអាវ និង​លោត​ទៅតាម​ក្រោយ ក៏បាន​ទើ​នៅលើ​ខ្សែកាប រត់​ខ្វាត់ខ្វែង​ក្រោម​ស្ពាន មិន​ធ្លាក់ចូល ទៅក្នុង​ទឹក​ស្លាប់​នោះឡើយ​៕

Wat 061126
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item