ខេត្ដបាត់ដំបង ៖ ដោយសារតែជីវភាព ដុនដាបខ្លាំងពេក និងជំពាក់លុយគេ ជាងមួយពាន់ដុល្លារ ដើររកខ្ចីលុយគេ មកដោះទាល់លែងបាន ស្ដ្រីមេម៉ាយម្នាក់ បានដាច់ចិត្ដឡើង ដើមអម្ពិលយកក្រមាចង.ក សម្លាប់ខ្លួន កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ចម្ការល្ហុង ក្នុងភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្ដបាត់ដំបង បន្សល់ទុកកូនស្រីម្នាក់ មើលទៅគួរឲ្យអាណោចអាធ័ម ចំពោះគ្រួសារមួយនេះខ្លាំងណាស់។
ស្ដ្រីរងគ្រោះដែលចងកសម្លាប់ខ្លួន មានឈ្មោះ សួន ភឿន អាយុ ៥៥ឆ្នាំ ជាស្ដ្រីមេម៉ាយ មានកូនម្នាក់ ឈ្មោះ អូន ស្រីនាង អាយុ ២៦ឆ្នាំទាំង ២នាក់ ម្ដាយកូនរស់នៅភូមិឃុំកើតហេតុ ។ សមត្ថកិច្ចបានរក ឃើញក្រមាចងជាប់នឹង.ក លើដើមអម្ពិលកម្ពស់ ៤,៣០ ម៉ែត្រដោយជនរងគ្រោះស្លៀកខោយឺតជើងវែង ពណ៌កំបោរ និងពាក់អាវដៃវែង ពណ៌បៃតង។ ឈ្មោះ អូន ស្រីនាង ជាកូនស្រីជនរង គ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីព្រឹកម្ដាយបានដើរ ចេញពីផ្ទះទៅបាត់ ស្មានតែគាត់ទៅផ្សារទិញ ម្ហូបដូចសព្វដង ខ្លួនខំដាំបាយចាំគាត់ ។ លុះដល់ម៉ោង ១១និង៣០ នាទី ស្រាប់តែអ្នកភូមិបានមក ប្រាប់ខ្លួនថា ម្ដាយបានចងកលើដើម អម្ពិលនៅចម្ការល្ហុង ស្លាប់បាត់ទៅហើយ។
ឈ្មោះ អូន ស្រីនាង បានរូតរះទៅមើល សពម្តាយនិងបានរាយការណ៍ ជូនសមត្ថកិច្ចតែម្ដង។ កូនស្រីជនរងគ្រោះ បានបញ្ជាក់ថាម្ដាយរបស់នាង បានជំពាក់ប្រាក់គេជាង ៣ម៉ឺនបាត ប្រហែល ១ ពាន់ដុល្លារហើយដល់ថ្ងៃសងការប្រាក់ និងខ្វះខាតក្នុងការ ហូបចុកផ្ទាល់ខ្លួនផង ប្រហែលជាគាត់ដើរខ្ចីលុយគេ មិនបានទើបគាត់ សម្រេចចិត្ដសម្លាប់ខ្លួនបែបនេះ ។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញថា ស្ដ្រីរងគ្រោះ ពិតជាស្លាប់ដោយករណី ចង.ក សម្លាប់ខ្លួនប្រាកដមែន៕
Source from: watphnom-news.com























Loading...




Post a Comment