ខេត្តកំពត ៖ ដោយសារមានវិបត្តិស្នេហា ឆេះរោលពេញដើមទ្រូង ស្ត្រីម្នាក់បានរត់ចេញពីមន្ទីរពេទ្យ ខណៈដែលកំពុងព្យួរសេរ៉ូម សំដៅទៅកាន់មាត់ព្រែក លោតចូលក្នុងទឹក ធ្វើអត្តឃាតសម្លាប់ខ្លួន កាលពីវេលាម៉ោង ១២ថ្ងៃត្រង់នៅសួនច្បារ មាត់កំពត មុខមន្ទីរពេទ្យបង្អែកខេត្តកំពត ដែលជាករណីប៉ុនប៉ង ធ្វើអត្តឃាតជាលើកទីពីរ បន្ទាប់ពីនាងបានលេបថ្នាំ សម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវសាច់ញាតិនាំទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។
ស្ត្រីដែលគិតខ្លីដោយសាររោគស្នេហាមានឈ្មោះ ស្រីម៉ៅ អាយុ ២៧ឆ្នាំ ជាលក់ស្រាបៀរ ហើយមុនពេលនាងលោតទឹកសម្លាប់ខ្លួន គឺនាងខឹងសង្សារសុំចែកផ្លូវ ដោយសម្ងំលេបថ្នាំសម្លាប់ខ្លួន តែត្រូវបានអ្នកជិតខាងដឹង ជួយដឹកទៅសង្គ្រោះទាន់ពេល។ ក្រោយពីព្យួរសេរ៉ូម ក្នុងមន្ទីរពេទ្យបានប្រហែលជាពាក់ កណ្ដាល នាងដឹងខ្លួនក៏ផ្ដាច់សារ៉ូមដោយខ្លួនឯង រត់សំដៅមាត់ព្រែក លោតចូលក្នុងទឹក តែសំណាងបងប្អូននាងបានរត់តាមពីក្រោយ ជួយស្រង់ទាន់ពេលវេលា តែនាងនៅតែចង់សម្លាប់ខ្លួន កុំឲ្យរស់នាំតែធ្ងន់ផែនដី៕
Source from: watphnom-news.com























Loading...




Post a Comment