រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជិះម៉ូតូតាមមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ខាងលិច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបើកវ៉ារថយន្ត ១គ្រឿង នៅពីមុខក៏ជ្រុលទៅបុករថយន្តសាំងយ៉ុង ១គ្រឿងទៀត ដែលបើកច្រាសទិសគ្នា បណ្តាលឲ្យផ្លោងហោះទៅបុក កញ្ចក់រថយន្តបែកមួកសុវត្ថិភាព បែកក្បាលស្លាប់ភ្លាមៗតែម្តង ចំណែកអ្នកបើកបររថយន្តសាំងយ៉ុង បានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមិនទាន់ស្លាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1H-5173 បានខូចខាតយ៉ាងដំណំ។ ចំណែករថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2Q-8583។ ករណីខាងលើនេះបណ្តាលមកពី ជនរងគ្រោះជិះម៉ូតូមិនប្រុង ប្រយ័ត្ន និងមានល្បឿនលឿនក្នុងកន្លែងចង្អៀត ទើបបណ្តាលឲ្យមានគ្រោះថ្នាក់៕
Source from: watphnom-news.com























Loading...




Post a Comment