រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានចុះទៅឆែកឆេរ និងចាប់ខ្លួនមេក្លោងជួញដូរ គ្រឿងញៀនម្នាក់ នៅផ្ទះលេខ១០៧ ផ្លូវលេខ១៤៦ ក្រុមទី៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរឹបអូសថ្នាំញៀន មួយចំនួនធំនិងកាំភ្លើងខ្លី មួយដើមមានគ្រាប់១៧គ្រាប់។
ការឆែកឆេរលំនៅឋាននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២ នាក់ប្តីប្រពន្ធ ពាក់ព័ន្ធ ល្មើសជួញដូរគ្រឿងញៀន កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅផ្ទះលេខ១០៧ វិថីព្រះនេរុ ក្នុងសង្កាត់ផ្សារដេប៉ូ២ ។ ជនសង្ស័យជួញដូរគ្រឿងញៀនទាំង ២ នាក់ប្តីប្រពន្ធនេះមានឈ្មោះ វង្ស ប៊ុណ្ណារ៉ា អាយុ៥៥ឆ្នាំ ជាប្តីនិងប្រពន្ធមិនស្គាល់ឈ្មោះ ហើយទំនងជាមិនពាក់ព័ន្ធជាមួយប្តីនោះទេ ។ សមត្ថកិច្ចក៏បានបន្តទៅឆែកឆេរ ផ្ទះជនសង្ស័យផ្ទាល់មួយកន្លែងទៀត ស្ថិតនៅម្តុំវត្តដំបូកខ្ពស់ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដើម្បីស្រាវស្រាវបទល្មើសពាក់ព័ន្ធ៕
Source from: watphnom-news.com























Loading...




Post a Comment