ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បន្ទាប់ពីដើរលេង និងផឹកស៊ីជាមួយមិត្តភក្តិ រហូតស្រវឹងជោកជាំ បានជិះម៉ូតូទៅបុក គល់ឈើមួយទំហឹង បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ១និង៤៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវកោងមុខវិទ្យាល័យ ហ៊ុន សែន ណាំតៅ ក្នុងភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ មិន ពឿត ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1G 4092 ។ មុនកើតហេតុជនរងគ្រោះ បើកបរម៉ូតូក្នុងល្បឿនលឿន ពេលត្រលប់មកពី ដើរលេងផឹកស៊ីជាមួយមិត្តភ័ក្តិ បណ្តាលបុកគល់ឈើមួយទំហឹង ត្រង់ផ្លូវកោង និងបានបាក់កស្លាប់ មិនដឹងពីពេលណានោះទេ រហូតដល់ម៉ោង ១ និង៤៥ នាទីយប់ អ្នកភូមិបានធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ប្រទះឃើញសពជនរងគ្រោះ៕
Source from: watphnom-news.com























Loading...




Post a Comment