រាជធានីភ្នំពេញ ៖ នារីបម្រើការនៅក្នុង ខារ៉ាអូខេម្នាក់ បានខ្ចីម៉ូតូមិត្តភក្តិ ជិះចេញពីកន្លែងធ្វើការ ត្រូវក្រុមចោរពីរនាក់ ប្រដាប់ដោយដាវសាំម៉ូរៃ ស្ទាក់កាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង ២និង៥០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៣ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវ លេខ៩៧A ក្រុមទី៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ប៉ុន្តែសំណាងល្អ នារីរងគ្រោះមិនបាន រងរបួសអ្វីធ្ងន់ធ្ងរនោះឡើយ។
ម៉ូតូស្កូបពីដែលក្រុមចោរ ប្លន់យកទៅម៉ាកស្កូបពី ពណ៌ផ្កាឈូក មិនចាំស្លាកលេខ ព្រោះជាម៉ូតូដែលនារីរងគ្រោះខ្ចីមិត្តភក្ដិយកមជិះ ហើយនារីរងគ្រោះឈ្មោះ យ៉ន ស្រីលាក់ អាយុ ២៤ ឆ្នាំស្នាក់នៅកន្លែង កើតហេតុខាងលើ។ បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានខ្ចីម៉ូតូមិត្តភក្ដិ ជិះចេញពីធ្វើការនៅម្តុំគិរីរម្យ ក្នុងគោលបំណងទៅផ្ទះជួល ដោយធ្វើដំណើរតាមផ្លូវលេខ៩៧។
នៅពេលមកដល់ ចំណុចមុខផ្ទះជួល ដែលជាកន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ ២ នាក់ជិះម៉ូតូសេ១១០ មួយគ្រឿង តាមនាងពីក្រោយរួចក៏ឈប់ ដកដាវសាមម៉ូរ៉ៃ មកគំរាមកាប់បង្ខំឲ្យនាង ប្រគល់ម៉ូតូឲ្យពួកវា បើមិនដូច្នោះទេ ពួកវានឹងកាប់សម្លាប់ចោល ហើយក្រុមជនល្មើស ក៏បានដណ្ដើមយកម៉ូតូពីនាង ជិះគេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com























Loading...




Post a Comment