Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ធំ៖ម​ន្ត្រី​រាជ​ការបុ​គ្គ​លិ​កនៃ​​មន្ទីរ​​អ​ភិ​វឌ្ឍន៍​ជន​បទខេត្ត​កំ​ពង់​ធំបាន​ធ្វើ​​ការ​រិះ​គន់​​យ៉ាង​ខ្លាំងចំ​ពោះ​​ចំ​ណាត់​ការ

​ខេត្តកំពង់ធំ ៖ ម​ន្ត្រី​រាជ​ការ បុ​គ្គ​លិ​ក នៃ​​មន្ទីរ​​អ​ភិ​វឌ្ឍន៍​ជន​បទ ខេត្ត​កំ​ពង់​ធំ បាន​ធ្វើ​​ការ​រិះ​គន់​​យ៉ាង​ខ្លាំង ចំ​ពោះ​​ចំ​ណាត់​ការ មិន​​ប្រ​ក្រ​តី​​មួយ​ចំ​នួន របស់​លោក ឈួ​រ សុធា ដែល​ជា​​ប្រ​ធាន​​មន្ទីរ ពាក់​ព័ន្ធ​​នឹង​​ការ​ប្រើ​ប្រាស់​​ថវិ​កា សម្រាប់​​ថែ​ទាំ និង​​ជួស​ជុល​​ផ្លូវ​​ឆ្នាំ​២០១៣ រួមទាំង​ថវិកា ដែលជា​របប​បេសកកម្ម របស់​មន្ត្រីក្រោមឱវាទ ក៏ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ ស៊ីដាច់​គ្មាន​សេសសល់​អ្វី​ឡើយ ហើយ​ជា​ញឹកញាប់ បាន​យក​តួនាទី និង​សិទ្ធិអំណាច​មក​គំរាមកំហែង មន្ត្រី​ថ្នាក់ក្រោម មិន​ឲ្យ​លូកលាន់​ការងារ ចាយលុយ​ខុស​ខ្ទង់ របស់គាត់​ថែម​ទៀតផង​។

 

​គ្រាន់តែ​ភាពមិនប្រក្រតី​តូច​មួយ ទាក់ទង​នឹង​ការចំណាយ ថវិកា​ថែទាំ​និង​ជួសជុល​ផ្លូវ សម្រាប់​ឆ្នាំ​២០១៣ ដែលមាន​ទឹកប្រាក់ ប្រមាណ ៣៥០ លាន​រៀល ដែល​លោក ឈួ​រ សុធា មិន​អនុវត្តតាម​គោលការណ៍​នៃ​ការចំណាយ ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​។ តាម​ប្រភពពី​មន្ត្រី​តូចតាច​បាន​ឲ្យ​ដឹងថា ថវិកា​ប្រមាណ ៣៥០ លាន​រៀល គឺជា​ថវិកា​សម្រាប់​ថែទាំ និង​ជួសជុល​ផ្លូវ ឆ្នាំ​២០១៣ ប៉ុន្តែ​លោក ឈួ​រ សុធា បានសម្រេច ដោយ​អត្តនោម័ត យក​ថវិកា​នេះ ទៅធ្វើ​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ ដែលមាន​ប្រវែង ៤៥៩ ម៉ែត្រ និង​ទទឹង ៤,៥០ ម៉ែត្រ នៅ​ឃុំ​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន​ទៅវិញ ។

 

​ប៉ុន្តែ​អ្វីដែល​បង្ហាញ នូវ​ភាពមិនប្រក្រតី ជាងនេះទៀត​នោះ គឺ​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​នោះ បាន​កសាង​រួចហើយ ហើយ​តម្លៃ​ឬ​ការចំណាយ អាស្រ័យ​ដោយ​លោក ឈួ​រ សុធា រួមទាំង​ក្រុមការងារ​របស់គាត់ ឃុបឃិត​គ្នា​សម្រេច និង​រៀបចំ​ឯកសារ ។ ការស្ថាបនា​ផ្លូវ​នេះ ក៏​មិន​បានធ្វើ​លទ្ធកម្ម ដាក់​ឲ្យ​ដេញថ្លៃ តាម​គោលការណ៍​នោះទេ ប៉ុន្តែ​ពេលធ្វើ​រួចរាល់​ហើយ ទើប​លោក ឈួ​រ សុធា រៀបចំ​ឯកសារ​ក្លែងបន្លំ អំពី​ការដាក់​ឲ្យ​ដេញថ្លៃ ដើម្បី​រាយការណ៍​មក​ថ្នាក់លើ ហើយ​រឿង​បែបនេះ មិនមែន​កើតមាន​ម្តងនេះ​ទេ ប៉ុន្តែ​ជារឿយៗ លោក ឈួ​រ សុធា តែងតែ​អនុវត្ត​ដូច្នេះ ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន មិន​សប្បាយចិត្ត​។​
​

មន្ត្រីរាជការ បុគ្គលិក នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ បានទាមទារ​ឲ្យ​អភិបាលខេត្ត ឬ​ថ្នាក់​ក្រសួង​ពាក់ព័ន្ធ ស្រាវជ្រាវ​ករណី​ខាងលើ ដើម្បី​កែប្រែ​របៀបរបប ធ្វើ​ការងារ​របស់លោក ឈួ​រ សុធា រួមទាំង​កំហុសឆ្គង​របស់គាត់ ដែល​នាំ​ឲ្យ​ជៈ​ឥទ្ធិពល​មិនល្អ ដល់​ការដឹកនាំ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ដែល​កំពុង​យក​ការកែទម្រង់​ជា​អាទិភាព​។ ក្រៅពី​ភាពមិនប្រក្រតី​ខាងលើនេះ លោក ឈួ​រ សុធា បាន​កិបកេង​ប្រាក់​បេសកកម្ម និង​របប​ប្រេង​របស់​មន្ត្រី​ថ្នាក់ក្រោម ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ដូចជា​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ លោក ឈួ​រ សុធា មិនបាន​បើក​របប​ទាំងអស់នោះ ដល់​ថ្នាក់ក្រោម ឬ​ការិយាល័យ​តាម​ស្រុក​ទាំង ៨ ឡើយ គឺ​គាត់​ប្រមូលយក​តែម្នាក់ឯង​៕

Wat Sothea


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item